កំពុងផ្អើល! ស្រាប់តែ ប្រុសឡា ច្រានចោលពាក្យចចាមអារ៉ាម ដែលថា លោកបង្កហិង្សាដាក់ Vid Cooler

//s9.kh1.co/ee/ee90d560cfc47bfc8421c96a16696d1ac13068b5.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំលិតកម្ម CG Momentsនិង ជាម្ចាស់បទ នារីសក់ខ្លី បានបដិសេធរឿងរ៉ាវនៅក្នុង ហ្វេសប៊ុក ដែលនិយាយថាលោកបានបង្កហិង្សាដាក់ នរណាម្នាក់៊។

ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀងប្រចាំផលិតកម្ម CG Moments ប្រុសឡា បានច្រានចោលពាក្យចចាមអារ៉ាមមួយចំនួន នៅក្នុងបណ្តាញសង្គមជាច្រើន ដែលបាននិយាយថាលោកបាន បង្កហឹង្សាទៅលើតារាចម្រៀង Vid Cooler ឬក៏នរណាម្នាក់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានសរសេរថាលោកមិនបានប្រព្រឹត្តអំពើហិង្សាទៅកាន់នរណាម្នាក់ឡើយ ដោយអត្ថន័យខ្លឹមសារសំណេររបស់លោកមានអត្ថន័យដូចតទៅ៖

ខ្ញុំសូមជម្រាបជូនសាធារណជន​ ក៏ដូចជាអង្គភាពសារព័ត៍មានជ្រាបថា​ ខ្ញុំបាទប្រុសឡាមិនបានបង្កហិង្សារទៅលេីបុគ្គលណាម្នាក់នោះទេ​ ប៉ុន្តែបុគ្គល​មួយចំនួនបានផ្សព្វផ្សាយព័ត៍មានក្នុងគោលបំណងបរិហារដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ។ សំរាប់បុគ្គលណាម្នាក់ដែលមានបញ្ហា​ ជាមួយខ្ញុំសូមធ្វេីការទាក់ទងសាមីខ្លួនខ្ញុំដេីម្បីដោះស្រាយ​ តាមនិតិវិធីច្បាប់។ រាល់ការផ្សព្វផ្សាយព័ត៍មានមិនពិតនានាដោយចេតនាក្តី​ និងអចេតនាក្តី​ ខ្ញុំបាទនឹងឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ សូមអរគុណ

ប្រុសឡា

 យ៉ាងណាមិញ រឿងរ៉ាវនេះនៅតែជាប្រធានបទដ៏ក្តៅគគុក ដោយមានការវែកញ៉ែករវាងអ្នកគាំទ្រទាំងសងខាងផងដែរ ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមិនអាចសន្និដ្ឋានថារឿងនេះ យ៉ាងដូចម្តេចដែរ មានតែចាំការវិនិច្ឆ័យពីសមត្ថកិច្ចតែប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
ប្រុសឡា
សារដែល ប្រុសឡា បង្ហោះ
សារដែល ប្រុសឡា បង្ហោះ
ប្រុសឡា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T