យោងតាមគេហទំព័ yourjewishnews បានអោយដឹងថា បុរសម្នាក់ ដែលទើបចេញពីគុក មិនទាន់គ្រប់ ១២ម៉ោងផង ត្រូវចូលដេកនៅក្នុងគុកវិញ បន្ទាប់ពីបុរសរូបនេះ បានសម្លាប់ប្តីប្រពន្ធចំណាស់ពីរនាក់ និង ចាប់រំលោភ ក្មេងស្រី អាយុ ២ ឆ្នាំ ម្នាក់ទៀត។

ប៉ូលីស បានបញ្ជាក់ថា បុរសចិត្តឃោឃៅនោះមានឈ្មោះថា  Jerry Active អាយុ ២៤ឆ្នាំ មកពីតំបន់ Anchorage រដ្ឋ អាឡាស្ការ។ បុរសនោះបានសម្លាប់ប្តីប្រពន្ធពីនាក់ ដែលមានឈ្មោះ Sorn Sreap អាយុ ៧១ឆ្នាំ និង Touch Chea អាយុ ៧៣ឆ្នាំ។ លើសពីនេះជនល្មើសរូបនេះថែមទំាងរំលោភចៅស្រី របស់ជនរងគ្រោះ ដែលទើបតែមានអាយុ ២ឆ្នាំ ទៀតផង។ ប៉ូលីសនិយាយបន្តទៀតថា ឪពុកម្តាយរបស់ក្មេងស្រី រងគ្រោះបានត្រលប់មកដល់ផ្ទះ ពេលយប់ ឃើញនូវសកម្មភាពទាំងអស់នោះ  ក៏ចាប់ជនល្មើសបានតែម្តង។

ប៉ូលីសបញ្ជាក់ទៀតថា ជនល្មើសទើបតែអនុញ្ញាតិអោយចេញពីគុក បន្ទាប់ពីជនល្មើសរូបនេះ ជាប់គុក កាលពីឆ្នាំ ២០០៩ ពីបទលួចចូលផ្ទះមួយ ដែលស្ថិតនៅក្នុងតំបន់ Dillingham រដ្ឋអាឡាស្ការ និងចាប់រំលោភក្មេងស្រី។

ក្រោយពេលឃាត់ខ្លួនលើកនេះ ជនល្មើស ឈ្មោះ Active នេះត្រូវបានតុលាការ សម្រេចកាត់ទោសពី បទមនុស្សឃាត និង ចាប់រំលោភ និងកំណត់អោយបង់ប្រាក់ចំនួន 1.5លាន ដុល្លារ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]