រូបភាពប៉ុន្មានសន្លឹកនេះបញ្ជាក់ពីអារម្មណ៍កីឡាករ Chelsea ពេលលោកគ្រូ Tuchel ចូលមកបង្ហាញខ្លួនដំបូង

//s9.kh1.co/a5/a5687c8b5ab9646dcf05bdc0ba9e27d1b79de937.jpg
កីទ្បា

 ២៧-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Thomas Tuchel ចុះសង្កតមើលកីឡាករ Chelsea ហ្វឹកហាត់ជាលើកដំបូង

អង់គ្លេស៖ នៅយប់ថ្ងៃទី២៧ខែមករាកន្លងទៅនេះ ក្លិបតោខៀវ Chelsea បានប្រកាសតែងតាំងលោកគ្រូបង្វឹក Thomas Tuchel ជាផ្លូវការបន្ទាប់ពីបញ្ចប់តំណែងលោកគ្រូបង្វឹក Frank Lampard ហើយនៅថ្ងៃនេះ លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Borussia Dortmund និង Paris Saint-Germain ម្នាក់នេះបានមកចូលរួមធ្វើការណែនាំខ្លួនដល់កីឡាករក្រោមឱវាទ ព្រមទាំងសង្កេតមើលកីឡាករ Chelsea កំពុងហ្វឹកហាត់នៅទីលាន Cobham ដើម្បីត្រៀមចូលប្រកួតប៉ះនឹងក្លិប Wolves នៅថ្ងៃស្អែក ទី២៨ វេលាម៉ោង ១ទាបភ្លឺ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ក្នុងទឹកដី Stamford Bridge ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
អតីតលោកគ្រូបង្វឹក Frank Lampard 
អតីតលោកគ្រូបង្វឹក Frank Lampard 

ការប្រកាសតែងតាំងលោកគ្រូ Tuchel ជាគ្រូបង្វឹកថ្មីរបស់ Chelsea គឺធ្វើឡើងលឿនខ្លាំងណាស់ទើបគេមិនរំពឹងទុកទេថាទាំងកីឡាករនិងគ្រូបង្វឹកថ្មីនេះអាចចុះសម្រុងនឹងគ្នាបានដែរឬអត់ ប៉ុន្តែបើមើលតាមរូបភាពដែលថតបានកំឡុងពេលហ្វឹកហាត់គឺបញ្ជាក់ថាកីឡាករក្លិប Chelsea ហាក់បីដូចជាគ្មានបញ្ហានឹងរឿងនេះឡើយ។

  លោកគ្រូបង្វឹក  Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក  Thomas Tuchel កំលុងពេលហ្វឹកហាត់

កីឡាករដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូកាលពីក្លិបចាស់ដូចជា ខ្សែបម្រើ  Christian Pulisic និង ខ្សែការពារ Thiago Silva ត្រូវបានគេឃើញថាបានចូលហ្វឹកហាត់ដោយទឹកមុខត្រង់ស្មើ ហើយទោះពួកគេមិនទាន់មានស្នាមញញឹម មិនសើចសប្បាយ ក៏មិនបានបង្ហាញកាយវិការច្រងេងច្រងាងណាមួយគឺហ្វឹកហាត់តាមធម្មតាខណៈលោកគ្រូបង្វឹក Thomas Tuchel បានឈរសង្កេតមើលនិងចង្អុលដៃប្រាប់កីឡាករពីសកម្មភាពនិងតិកនិកផ្សេងៗ។

  ខ្សែបម្រើChristian Pulisic និងលោកគ្រូបង្វឹក  Thomas Tuchel 
  ខ្សែបម្រើChristian Pulisic និងលោកគ្រូបង្វឹក  Thomas Tuchel 

គួររម្លឹកផងដែរថា លោកគ្រូ Tuchel ចុះកិច្ចព្រមព្រៀងរយៈពេល១៨ខែជាមួយក្លិប Chelsea ព្រមជាមួយលក្ខខណ្ឌអាចបន្តកុងត្រាទៀតបាន ហើយលោកគ្រូបង្វឹករូបនេះក៏បានបង្ហើបពីអារម្មណ៍ពិតដែរថាលោកសប្បាយចិត្តណាស់ដែលបានធ្វើជាផ្នែកមួយនៃក្លិបថែមទាំងមិនភ្លេចលើកឡើងដល់សមិទ្ធផលដែលអតីតលោកគ្រូបង្វឹក Lampard បានខិតខំកសាងនៅក្លិបផងដែរ។

លោកគ្រូបង្វឹក  Thomas Tuchel  និងខ្សែបម្រើ Christian Pulisic
លោកគ្រូបង្វឹក Thomas Tuchel  និងខ្សែបម្រើ Christian Pulisic

Chelsea បានប្រកាសជាផ្លូវការហើយថាការប្រកួតដំបូងដែលលោកគ្រូបង្វឹក Tuchel ដឹកនាំដំបូងឲ្យ Chelsea គឺការប្រកួតទល់នឹង Wolves ស្របពេលក្លិបកំពុងឈរនៅលេខរៀងទី១០ក្នុងតារាង Premier League ដោយមាន២៩ពិន្ទុក្នុងដៃ៕

ទស្សនាបណ្ដុំរូបភាពលោកគ្រូបង្វឹក Thomas Tuchel  ចូលបង្ហាញខ្លួនក្នុងការហ្វឹកហាត់លើកដំបូងឱ្យ Chelsea៖

  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់
  លោកគ្រូបង្វឹក Thomas Tuchel កំលុងពេលហ្វឹកហាត់

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T