បុរសវ័យក្មេងម្នាក់ បានស្លាប់ បន្ទាប់ពីមានជំងឺគ្រុនឈាម ដែលបុរសក្លាយជាអ្នកស្លាប់ដំបូងគេ បង្អស់ខណៈពេលដែល ជំងឺនេះកំពុងតែរីករាលដាល ជាខ្លាំងនោះនៅក្នុងសឹង្ហបុរី។

យោងទៅតាមប្រភពព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា កាលពីសប្ដាហ៍មុននេះ មានអ្នកឆ្លងជំងឺគ្រុនឈាម ជាង ៦៤១នាក់ ដែលនៅក្នុងនោះ ក៏មានមនុស្សជាង ៨,០០០នាក់ អាចនឹងឆ្លងជំងឺនេះ បន្ទាប់ពីត្រូវបានមូសប្រភេទ Aedes ខាំ។ នៅក្នុងនោះ អ្នកជំនាញម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់ឆ្នាំនេះ សឹង្ហបុរីអាចនឹង ទទួលយកបទ ពិសោធន៍ប្រហាក់ប្រហែលនឹង ឆ្នាំមុនៗ ដែលកាលពីឆ្នាំ ២០០៥ មានមនុស្ស ២៥នាក់បានស្លាប់ និងមានជាង ១,៤០០នាក់ ឆ្លងជំងឺនេះ។

សូមមេត្ដាប្រិយមិត្ដទាំងឡាយ យកចិត្ដទុកដាក់ ក្នុងការការពារផ្ទះសម្បែង និងបរិស្ថាន ដើម្បីចៀសវាងកូនចៅលោកអ្នក ឆ្លងជំងឺគ្រុនឈាមនេះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]