កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូ ដែលខាងប្រុសគឺជា ជនជាតិបរទេស បានប្រើហិង្សាទៅ លើក្មេងប្រុសម្នាក់ ដោយគ្រាន់តែមានបញ្ហាបន្ដិចបន្ដួចប៉ុណ្ណោះ ដែលត្រូវបានអ្នកប្រើប្រាស់ អ៊ិនធើណេត នាំគ្នាហួសចិត្ដនឹងទង្វើរជនបរទេសនេះ បន្ទាប់ពីវីដេអូ បានធ្វើការផ្សព្វផ្សាយជាសាធារណៈនោះ។

យោងទៅតាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់ ដែលជនជាតិអង់គ្លេស និងមិត្ដស្រីដែលជាជនជាតិចិន បាននាំគ្នាដើរចេញពី អគារស្នាក់នៅរបស់ខ្លួន។ តែចៃដន្យនៅពេលនោះ ក៏មានក្មេងប្រុស អាយុ ១៧ឆ្នាំជាអ្នកដឹកជញ្ជូនឥវ៉ាន់ មានបំណងបើកទ្វារចូល ខណៈពេលដែលគូស្នេហ៍នេះ ចង់បើកទ្វារចេញទៅវិញ។ ទោះជាយ៉ាងណា ក្មេងប្រុសឃើញបែបនេះ ក៏ឲ្យអ្នកទាំងពីរបើកចេញទៅមុន តែបន្ទាប់ពីយល់ព្រមឲ្យពួកគេចេញហើយ បែរជាត្រូវបុរសជនជាតិអង់គ្លេសដាល់ មួយដៃលេងទៅវិញ។ សម្រាប់ទីកន្លែងពិតប្រាកដ ដែលកើតហេតុនេះ មិនត្រូវបានគេបញ្ជាក់នោះទេ ដែលគ្រាន់តែដឹងថា នៅក្នុងអគារស្នាក់នៅ និងនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ វីដេអូនេះ បានធ្វើឲ្យសាធារណៈជននាំគ្នា ក្ដៅក្រហាយ នឹងទង្វើរជនបរទេសនោះ ដែលបែរជាហ៊ានវាយអ្នកដទៃ ខណៈពេលដែលគេយល់ព្រមឲ្យទៅហើយ។

តើប្រិយមិត្ដយល់យ៉ាងណា? ដែលចិត្ដល្អបែរជាមិនបានផលល្អទៅវិញ?



 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]