អីយ៉ាស! Floyd បានប្រកាសថ្ងៃឡើងវ៉ៃគ្នាជាមួយតារាយូធូប Logan Paul ហើយ

//s9.kh1.co/e9/e9fd0e80a6238cf8ceae15df5fe1bf2f74d3fdfd.jpg
កីទ្បា

 ២៦-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតរវាងFloyd Mayweather និងLogan Paul នឹងធ្វើឡើងនៅខែក្រោយ

អាមេរិក៖  អ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather បានយល់ព្រមឡើងវ៉ៃគ្នាលើសង្វៀនជាមួយតារា យូធូប Logan Paul ហើយ នេះបើយោងតាមសេចក្ដីរាយការណ៍ ខណៈថ្ងៃប្រកួតគ្រោងធ្វើឡើងនៅខែក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកប្រដាល់ Floyd Mayweather
  អ្នកប្រដាល់ Floyd Mayweather

Floyd បានប្រកាសចូលនិវត្តន៍ពីសង្វៀនកាលពីឆ្នាំ២០១៥ តែត្រឡប់មកវាយជាមួយអ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor កាលពីឆ្នាំ២០១៧វិញ អមជាមួយកំណត់ត្រា ៥០-០(ឈ្នះទាំង៥០ដង មិនដែលចាញ់)ហើយបានប្រកាសថាអនាគតគេអាចនឹងឡើងវាយជាបន្តបន្ទាប់ទៀតបើសិនរកឃើញគូប្រកួតណាដែលគួរឲ្យចាប់អារម្មណ៍និងធ្វើឲ្យគេមានអារម្មណ៍ចង់សាកល្បងជាមួយ។

  អ្នកប្រដាល់ Floyd Mayweather
  អ្នកប្រដាល់ Floyd Mayweather
  អ្នកប្រដាល់ Floyd Mayweather កាលវ៉ៃជាមួយ  Conor McGregor 
  អ្នកប្រដាល់ Floyd Mayweather កាលវ៉ៃជាមួយ  Conor McGregor 

ចំណែក តារាយូធូប Logan Paul ឡើងប្រកួតទើបតែបានម្ដងគត់ដោយចាញ់តារាយូធូប​ដូចគ្នា ឈ្មោះ KSI នៅឆ្នាំ២០១៩។

  តារា Youtube Logan Paul
  តារា Youtube Logan Paul

កាលពីឆ្នាំមុនក៏មានផ្ទុះពាក្យចចាមអារ៉ាមដែរថា Floyd Mayweather បានព្រមព្រៀងចូលវាយគ្នាជាមួយ Logan Paul ហើយ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការណាមួយកើតឡើងនោះឡើយ។ស្រាប់តែឥលូវនេះ អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះបានចេញមុខប្រកាសហើយថាគេព្រមឡើងសង្វៀនជាមួយតារាយូធូប បទពិសោធន៍ក្មេងខ្ចីម្នាក់នេះ ។

  អ្នកប្រដាល់ Floyd Mayweather  និងតារា​ Youtube Logan Paul 
  អ្នកប្រដាល់ Floyd Mayweather  និងតារា​ Youtube Logan Paul 

សម្រាប់កាលបរិច្ឆេទនៃការប្រកួតរបស់អ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះប៉ុន្តែទីតាំងវិញគឺមិនទាន់ច្បាស់នៅឡើយទេ គឺស្ថិតក្នុងដំណាក់កាលពិភាក្សា។

ក្នុងនោះដែរ Floyd Mayweather ក៏បានបង្ហោះវីដេអូមួយអមជាមួយពាក្យសម្ដីមួយប្រយោគថា៖

សំបុត្រសម្រាប់ការប្រកួត Super Exhibition នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ បានដាក់លក់ហើយសម្រាប់អ្នកដែលចង់ទិញទុកមុន នឹងមានសេចក្ដីលំអិតផ្សេងៗចេញផ្សាយតាមក្រោយ សូមចូលតាមតំណភ្ជាប់នៃ Bio របស់ខ្ញុំ!

អ្នកប្រដាល់ Floyd Mayweather

តំណភ្ជាប់ ឬក៏ហៅថា Link នោះគឺនាំអ្នកចូលមើលទៅកាន់វេបសាយ Fanmio ដែលអាចបញ្ជាទិញសំបុត្រដាក់លក់ជារបៀបអនឡាញបាន។

ដោយឡែក ពាក្យស្លោកប្រចាំការប្រកួតសម្រាប់ផ្សព្វផ្សាយគឺ៖

Floyd Mayweather អ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់ ជាមួយកំណត់ត្រា ៥០-០ នឹងជួបតទល់ជាមួយនឹងតារាបណ្ដាញសង្គម Logan Paul ក្នុងការប្រដាល់ជាលក្ខណៈកម្សាន្ត ដែលនឹងត្រូវគេរំពឹងទុកថាជាការប្រកួតក្នុងប្រវត្តិសាស្ត្រមួយ។

ពាក្យស្លោក

គួរបញ្ជាក់ផងដែរថាសំបុត្រដែលដាក់លក់មានតម្លៃប្រមាណ ៧៩.៩៩ដុល្លារនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ៕

  អ្នកប្រដាល់ Floyd Mayweather  និងតារា​ Youtube Logan Paul 
  អ្នកប្រដាល់ Floyd Mayweather និងតារា​ Youtube Logan Paul 

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T