ភ្នំពេញ ៖ រថយន្ដកូរ៉ូឡាមួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-9023 ម្ចាស់របស់វាស្ទើរក្ស័យជីវិត ក្រោយពីត្រូវ រថយន្ដពីរគ្រឿង បុកផ្ទប់ទាំង មុខ ទាំងក្រោយ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២ នៅក្បែរវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលចរាចរណ៍ខណ្ឌទួលគោក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងនៅព្រឹកថ្ងៃទី០៩មេសាថា ករណីគ្រោះ ថ្នាក់ចរាចរនេះ ត្រូវបានសម្រួលចប់ហើយ បន្ទាប់ពីភាគីទាំងសងខាង ត្រូវបានត្រូវរ៉ូវ គ្នា។
សាក្សីដែលឃើញហេតុការណ៍នេះបាន និយាយថា រថយន្ដកូរ៉ូឡាមួយគ្រឿងនេះ រួញទាំងមុខរួញទាំងក្រោយមើលមិនយល់ ខណៈដែលរថយន្ដពីរគ្រឿងទៀតបុកបន្ដ បន្ទុយគ្នា ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាន ធ្វើការរិះគន់ថា នេះដោយសារតែការបើក បរមិនគោរពច្បាប់ចរាចរណ៍ ទើបទទួលលទ្ធ ផលបែបនេះ ។

ក្រោយកើតហេតុម្ចាស់រថយន្ដទាំង៣ គ្រឿងបានសម្រួលគ្នា ដើម្បីបញ្ចប់រឿង រៀងៗខ្លួន ប៉ុន្ដែគេមិនដឹងថា ម្ខាងៗទទួល សំណងប៉ុន្មាននោះទេ ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]