ភ្នំពេញ៖ ផ្ទះល្វែងលក់ គ្រឿងសំណង់ ស្ថិតនៅក្រុមទី៦ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការ ជួយអន្តរគមន៍ ភ្លាមៗពីសមត្ថកិច្ច មូលដ្ឋាន ប្រជាពលរដ្ឋ និងកម្លាំងនគរបាល ពន្លត់អគ្គិភ័យ ហើយអគ្គិភ័យ បានរលត់ទៅវិញ នៅវេលាម៉ោង ប្រមាណ៦៖២០នាទី ល្ងាចថ្ងៃដដែល។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឈិន សេងហ៊ាង អាយុជាង៤០ឆ្នាំ ហើយភ្លើងបានឆាបឆេះ ពិដាន និងពូក នៅក្នុងផ្ទះអស់មួយចំនួន ប៉ុន្តែដោយសារតែ ក្រុមពន្លត់អគ្គិភ័យ ជួយទាន់ពេលវេលា តាមរយៈការប្រើប្រាស់រថយន្តមួយ គ្រឿងទើប អគ្គិភ័យបានរលត់ទៅវិញ៕



























ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]