រកឃើញគ្រឿងអលង្ការធ្វើពីធ្មេញប្រើស ក្នុងសម័យយុគថ្មបំបែក ដែលមនុស្សប្រើលម្អពេញខ្លួនប្រាណ

//s9.kh1.co/ee/eecdbd6969087389b8bd337c94f430cc34a357cd.jpg
បច្ចេកវិទ្យា

 ២៦-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គេឃើញមានម្សៅក្រហមនៅក្នុងផ្នូរ ដែលជាសារធាតុពណ៌ពីធម្មជាតិ ប្រើសម្រាប់តុបតែងក្នុងគោលបំណងផ្សេងទៀតផងដែរ។​

រុស្ស៊ី៖ បន្តោងធ្មេញប្រើសប្រហែលត្រូវបានប្រើធ្វើជាគ្រឿងអលង្ការ សម្រាប់មនុស្សក្នុងយុគថ្មបំបែក ដែលធ្លាប់រស់នៅប្រហែល៨,២០០ឆ្នាំមុន។ ការបញ្ចុះសពក្នុងយុគថ្មបំបែកនៅលើកោះតូចមួយរបស់រុស្ស៊ីបានបង្ហាញថា បន្តោងធ្វើពីធ្មេញប្រើសអាស៊ីកាត់អឺរ៉ុបជាង៤,៣០០ ត្រូវបានរកឃើញនៅទីកន្លែងបញ្ចុះសពចំនួន៨៤ដាច់ដោយឡែកពីគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់បន្តោងទាំងនេះនៅក្នុងផ្នូរត្រូវបានគេជឿថា វាប្រើសម្រាប់លម្អនៅលើសម្លៀកបំពាក់ ខ្សែក្រវាត់ និងគ្រឿងពាក់លម្អក្បាល បើទោះបីសម្លៀកបំពាក់ទាំងនោះបាត់រូបរាងទៅតាមពេលវេលាក៏ដោយ។ កោះនេះមានប្រវែងតែ២.៤គីឡូម៉ែត្រ ហើយវាត្រូវបានគេហៅថា Yuzhniy Oleniy Ostrov ដែលវាមានទីតាំងស្ថិតនៅបឹង Onega ដែលត្រូវបានរកឃើញនៅក្នុងសាធារណរដ្ឋ Karelia របស់ប្រទេសរុស្ស៊ី។

រូបគំនូរតំណាងសពដែលត្រូវបានបញ្ចុះ
រូបគំនូរតំណាងសពដែលត្រូវបានបញ្ចុះ
មានស្នាមឆូតនៅលើធ្មេញប្រើស
មានស្នាមឆូតនៅលើធ្មេញប្រើស

បន្ថែមពីនេះ គេឃើញមានម្សៅក្រហមនៅក្នុងផ្នូរ ដែលជាសារធាតុពណ៌ពីធម្មជាតិ ប្រើសម្រាប់តុបតែងក្នុងគោលបំណងផ្សេងទៀតផងដែរ។​ គ្រឿងលម្អនិងរបស់របរផ្សេងទៀតដែលបានរកឃើញនៅក្នុងផ្នូរបុរាណ មានរូបនៅលើនោះផងដែរ ដែលបង្ហាញពីវប្បធម៌ខុសៗគ្នា ក៏ដូចជាគ្រឿងសក្ការៈដ៏ពិសិដ្ឋសម្រាប់ពួកគេ។

អ្នកបុរាណវិទ្យានៅសាកលវិទ្យាល័យ University of Helsink អ្នកស្រី Kristiina Mannermaa និងសហការីរបស់គាត់បានសិក្សាធ្មេញប្រើស ដែលឥឡូវត្រូវបានដាក់តាំងនៅឯសារមន្ទីរ Peter the Great Museum of Anthropology and Ethnography ក្នុងទីក្រុង St. Petersburg ដែលវានឹងជាការប្រឹងប្រែងមួយដើម្បីស្វែងយល់សារៈសំខាន់ និងសិក្សាបន្ថែមពីមនុស្សដែលត្រូវបានបញ្ចុះជាមួយបន្តោងទាំងនេះ។ ការសិក្សាមួយនេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Archaeological and Anthropological Sciences៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T