ឥលូវបែបបិសាច ស្តាយក្រោយហើយ! Van Dijk ប្រាប់អតីតមិត្តរួមក្រុមថា Man UTD សុខចិត្តទិញយកកីឡាករម្នាក់នេះជំនួសគេ

//s9.kh1.co/6e/6e8a366b30f9966d1116ac3533641cd0944187ed.jpg
កីទ្បា

 ២៦-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man UTD មិនជ្រើសរើសយក Van Dijk ព្រោះចង់បាន Lindelof

អង់គ្លេស៖ ខ្សែការពារឆ្នើមរបស់ក្លិបហង្សក្រហម Liverpool គឺ Virgil Van Dijk ធ្លាប់ត្រូវបានក្លិបបិសាចក្រហម Manchester United ចាប់អារម្មណ៍ចង់ទិញយក មុនពេលដែលកីឡាករសញ្ជាតិហូឡង់រូបនេះផ្ទេរមកលេងនៅទឹកដី Anfield ក្នុងតម្លៃខ្លួនដល់ទៅ ៧៥លានផោន(ស្មើនឹងប្រមាណ១០២លានដុល្លារ) កាលពីខែមករាឆ្នាំ២០១៨ ហើយបន្ទាប់ពីពេលនោះមក គេក៏ចូលរួមចំណែកជួយ Liverpool ឲ្យលើកពានធំ Champions League និង Premier League ជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Virgil Van Dijk 
ខ្សែការពារ Virgil Van Dijk 

ក្រៅពីនោះ Van Dijk ក៏ធ្លាប់មានឈ្មោះចូលប្រជែងយកពានបាល់មាស Ballon D'or កាលពីរដូវកាល២០១៨-២០១៩ដែរតែមិនជាប់ដោយសារ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាអ្នកឈ្នះពាននេះ ប៉ុន្តែគេស្រវាយកបានពាន FIFA Best Men's Player Of The Year នៅរដូវកាល ២០១៨-២០១៩ នេះផងដែរ។

ខ្សែការពារ Virgil Van Dijk ឈ្នះពាន  FIFA Best Men's Player Of The Year
ខ្សែការពារ Virgil Van Dijk ឈ្នះពាន  FIFA Best Men's Player Of The Year

Van Dijk កសាងកេរ្តិ៍ឈ្មោះដ៏ត្រចះត្រចង់នៅ Liverpool ប៉ុន្តែរឿងពិតមួយដ៏គួរឲ្យភ្ញាក់ផ្អើលគឺ Manchester United ធ្លាប់ចង់ទិញយករូបគេពីក្លិប Southampton ដោយអតីតមិត្តរួមក្រុមម្នាក់របស់គេគឺ Charlie Austin បានបង្ហើបប្រាប់សារព័ត៌មានថា កាលណោះ Van Dijk បានសន្ទនាជាមួយគេពាក់ព័ន្ធនឹងរឿងផ្ទេរទៅក្លិបបិសាចក្រហម ដោយ Van Dijk ប្រាប់ថា Man UTD សម្រេចចិត្តជ្រើសរើសយកខ្សែការពារ Victor Lindelof ពីក្លិប Benfica ជំនួសរូបគេវិញ។

ខ្សែការពារ Victor Lindelof
ខ្សែការពារ Victor Lindelof

Austin បានប្រាប់ TallkSPORT ថា៖

ខ្ញុំចាំបានថាកាលពីគេ(Virgil Van Dijk)ស្នាក់នៅក្លិប Southampton ពួកយើងបានអង្គុយនិយាយគ្នាពីកៅអីបម្រុងក្នុងការប្រកួតទល់នឹងក្លិប Chelsea។ខ្ញុំបាននិយាយថា ហ្អេ Virgil!តើមានរឿងអីកើតឡើងខ្លះហ្នឹង?ខ្ញុំដឹងថា Man UTD ចង់បានអ្នកត្រូវទេ?ក្លិបនោះជាក្លិបធំនៅអង់គ្លេសណា៎! ហើយ Virgil ក៏បានតបថា តើអ្នកដឹងទេ Chaz?កាលពីរដូវក្ដៅមុនពួកគេត្រូវជ្រើសរើសរវាងខ្ញុំនិង Lindelof តែចុងក្រោយពួកគេយក Lindelof ។

ខ្សែប្រយុទ្ធCharlie Austin  
ខ្សែការពារ Virgil Van Dijk និង Charlie Austin កាលលេងនៅ Southampton 
ខ្សែការពារ Virgil Van Dijk និង Charlie Austin កាលលេងនៅ Southampton 

Charlie Austin បានថ្លែងបន្តទៀតថា៖

ខ្ញុំភ្ញាក់ផ្អើលណាស់ពេលគេប្រាប់ដូច្នេះ និងនិយាយថា តើអ្នកលេងសើចមែនទេ?! បន្ទាប់ពីនោះមកគ្មានអ្នកណាដឹងរឿងនេះទេ គេប្រាប់ខ្ញុំផ្ទាល់មាត់ ខ្ញុំពិតជាមិនចង់ជឿមែនហើយវាក៏បានក្លាយជាការពិត Man UTD បានជ្រើសរើសយក Lindelof ជំនួស Van Dijk មែន។

ខ្សែប្រយុទ្ធCharlie Austin  

គួរបញ្ជាក់ផងដែរថា Manchester United ទិញខ្សែការពារ Victor Lindelof ពីក្លិប Benfica ក្នុងឆ្នាំ២០១៧ នៅតម្លៃខ្លួន ៣៥លានផោន(ស្មើនឹងប្រមាណ៤៧.៨លានដុល្លារ)ដែលមកទល់ពេលនេះ Lindelof មិនសូវលេចធ្លោទេបើធៀបនឹង Van Dijk ទើបគេគិតថា Man UTD អាចនឹងស្តាយក្រោយដែលព្រលែងដៃពីគ្រាប់ពេជ្រម្នាក់នេះ៕

ខ្សែការពារ  Virgil Van Dijk និង Victor Lindelof
ខ្សែការពារ  Virgil Van Dijk និង Victor Lindelof

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T