បើយោងទៅតាមប្រភពព័ត៌មានពី ដេលីម៉េល បានឲ្យដឹងថា ពេលនេះ ក្លឹបបាល់ទាត់ធំៗ ចំនួន ២ ក្នុងលីកកំពូល  របស់ប្រទេសអង់គ្លេស កំពុងតែប្រជែងគ្នា ក្នុងការតាមប្រមាញ់ទិញ អតីតកីឡាករ របស់ក្លឹប Arsenal ដែលកំពុងលេងឲ្យ Barcelona នោះ គឺ កីឡាករ Cesc Fabregas ដើម្បីនាំយករូបគេ មកលេងនៅលីក អង់គ្លេសវិញ នៅរដូវកាលក្រោយនេះ។

គ្រូបង្វឹកថ្មី របស់ក្លឹប Man Utd លោក David Moyes កំពុងតែធ្វើការពិចារណា លើការឲ្យតម្លៃខ្លួន កីឡាករខ្សែបំរើ រូបនេះ ប្រមាណជា ២៥លានផោន (ជាង ៣៧លានដុល្លារអាមេរិក) ខណៈដែល Man Utd ដឹងថា Barcelona កំពុងមានបំណង ក្នុងការលក់កីឡាករ Fabregras។ យ៉ាងណាមិញ បន្ទាប់ពីដឹងថា ក្លឹប Barcelona បង្ហាញពីបំណង ចង់លក់របស់ខ្លួន បែបនេះ ក្លឹប Man City ក៏បានបង្ហាញពីការចាប់អារម្មណ៍ ក្នុងការទិញ កីឡាករ រូបនេះ ផងដែរ។ ទោះជាយ៉ាងណា ពេលនេះ មិនទាន់អាច និយាយបានថា កីឡាករ Fabregas អាចនឹងត្រូវទៅលេងនៅ ក្លឹបណាមួយនៅឡើយទេ គឺមានតែរង់ចាំតាមដានបន្តទៅទៀត ថា ក្លឹបមួយណា ដែលអាចផ្តល់តម្លៃខ្លួន ធ្វើអោយ Barcelona ពេញចិត្តនោះ។ ក្នុងនោះដែរ ក្លឹប Man Utd បានតាមឃ្លាំមើល និង តាមដាន ទម្រង់លេង របស់កីឡាកររូបនេះ អស់ជាច្រើនខែ មកហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កីឡាករ Cesc Fabregas

លោក David Moyes គ្រូបង្វឹកថ្មី របស់ Man Utd

លោក Manuel Pellegrini នឹងចាកចេញពី Malaga មកដឹកនាំ Man City



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]