លោក Cristiano Ronaldo កីឡាករបាល់ទាត់ដ៏ល្បី មិនអាចបិទបាំងនូវ សេចក្ដីរំភើប និងសប្បាយរីករាយ ពេលដែលបានថតរូបជាមួយនឹងតារាចម្រៀង Rihanna។

កីឡាករបាល់ទាត់ដែលទាត់ក្នុងក្រុម Real Madrid បានបង្ហោះរូបរបស់គាត់ ជាមួយនឹងតារាចម្រៀងល្បី Rihanna ក្នុងទំព័រ FaceBook របស់គាត់ បន្ទាប់ពីគាត់បានទស្សនាការសម្ដែងរបស់ Rihanna នៅលើឆាករួច។ លោក Ronaldo បានបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ និងបានលើកដៃជាអក្សរ V ខណៈពេលដែលថតរូបជាមួយ Rihanna។ ចំនែកឯ តារាចម្រៀង Rihanna វិញក៏លេងស្តាយមិនអន់ជាងលោក Cristiano ប៉ុន្មានដែរ ដោយឱបដៃរបស់ខ្លួន និងអែនទៅក្រោយ ជាមួយនឹងទឹកមុខដ៏គួរឲ្យខ្នាញ់។

ក្រោយពីថតរូបរួច លោក Cristiano បានបរិច្ចាគអាវយឺទពណ៌ស និងខ្សែកមាសរបស់គាត់ ជូនទៅតារាចម្រៀង Rihanna ផងដែរ សំរាប់ការជួបគ្នា នៅ Lisbon។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពួកគេទាំងពីរ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]