គួរឲ្យខ្លាចមែនទែន! ទន្លេមួយនេះ សម្លាប់គ្រប់ជីវិតទាំងអស់ ដែលធ្លាក់ចូលវា (មានវីដេអូ)

//s9.kh1.co/20/2091322e32217aa025185b92883ed8777bd4cc19.jpg
សង្គម

 ២៦-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងព្រៃអាម៉ាហ្សូន នៃប្រទេសប៉េរូ មានទន្លេលាក់ខ្លួនមួយដែលគេហៅថា «ទន្លេទឹកពុះ» ដែលឈ្មោះដើមរបស់វាថា Shanay-timpishka។

ប៉េរូ៖ នៅក្នុងព្រៃអាម៉ាហ្សូន នៃប្រទេសប៉េរូ មានទន្លេលាក់ខ្លួនមួយដែលគេហៅថា «ទន្លេទឹកពុះ» ដែលឈ្មោះដើមរបស់វាថា Shanay-timpishka។ ដើមឡើយនៅប្រទេសប៉េរូ ធ្លាប់តែមានចាស់ៗនិយាយរឿង ព្រេងផ្សេងទាក់ទងនឹងទន្លេប្រភេទនេះ តែយ៉ាងណាក៏ដោយទន្លេនេះពិតជាមានមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្លេនេះ មានប្រវែងប្រមាណជា ៦.៤ គីឡូម៉ែត្រ និងមានកម្ដៅខ្ពស់រហូតទៅដល់ ៤៥ អង្សារ ទៅ ១០០ អង្សារ ឯណោះដែលជាហេតុធ្វើឲ្យទន្លេនេះអាចសម្លាប់គ្រប់ជីវិតដែលធ្លាក់ចូលវា។  

គួរឱ្យដឹងដែរថា កន្លងទៅនេះ មានអ្នកស្រាវជ្រាវជាច្រើនបាន​ធ្វើការពិនិត្យទៅលើអភូតហេតុនេះ ថាកើតឡើងពីអ្វី។ អ្នកវិទ្យាសាស្រ្តខ្លះ អះអាងថា នេះមកពីកម្ដៅព្រះអាទិត្យ តែការស្រាវជ្រាវថ្មីៗបានបញ្ជាក់យ៉ាងច្បាស់ថា នេះកើតឡើងពី បាតុភូតផែនដី ដែលគេហៅថា fault-fed hot spring។ បាតុភូតនេះកើតឡើងចេញពីការប្រេះនៃស្រទាប់លើនៃផែនដី ដែលធ្វើឲ្យកម្ពៅធ្វើដំណើរមកផ្ទៃលើនៃផែនដី ទើបធ្វើឲ្យទឹកមានកម្តៅបែបនេះ។ បន្លែមពីនេះ ការបញ្ចាក់ពីអ្នកគីមីវិទ្យា ថាទឹកដែលនៅក្នុងទន្លេនេះ ជាទឹកភ្លៀងតែប៉ណ្ណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពនៃទន្លេនេះនៅខាងក្រាម៖

រូបភាព ពី  Forbes  Website
រូបភាព ពី  Forbes  Website
រូបភាព ពី National Geographic 
រូបភាព ពី National Geographic 
រូបភាព ទន្លេ
រូបភាព ទន្លេ

វីដេអូ នៅខាងក្រោម៖

វីដេអូពី  Great Big Story
Leang vanvutha
Vuth-writer (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T