លោក Istvan Puskas អាយុ ៥១ឆ្នាំ ជាជាងឆ្លាក់ឈើម្នាក់ នៅ Tiszaors ប្រទេស ហុងគ្រី ទើបតែកាលពីពេលថ្មីៗនេះ បានបញ្ចប់នូវការបង្កើតថ្មី របស់ខ្លួនមួយ ក្នុងការផលិត រថយន្តឈើមួយគ្រឿង ដែលក្នុងនោះមានធុងសាំង និង ប្រអប់ដាក់លេខ ធ្វើអំពីឈើ ថែមទៀតផង។

គាត់ជា មនុស្សម្នាក់ ដែលមានការស្រលាញ់ ចូលចិត្ត ក្នុងការ បង្កើតវត្ថុផ្សេងៗ ធ្វើឡើងអំពីឈើ ដោយមាន ភាពឆ្នៃប្រឌិត និង ចម្លែកខុសពីគេ។ ទោះជាយ៉ាងណា ផ្នែករបស់រថយន្ត ស្ទើរតែទាំងមូលទៅហើយ ដែលធ្វើឡើង អំពីឈើ លើកលែងតែ ម៉ាស៊ីន សំបងកង់ និង គ្រឿងចាំបាច់ មួយចំនួនតូច តែប៉ុណ្ណោះ ដែលមិនមែនជាឈើ។

សូមទស្សនាវីដេអូខាងក្រោម៖


តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]