អឺរ៉ុប៖ បន្ទាប់ពីទស្សនាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍រវាងអ្នកប្រដាល់ឆ្នើមទាំងពីររូបគឺ Dustin Poirier និង Conor McGregor មក ប្រិយមិត្តអ្នកទស្សនាមានឆ្ងល់ដែរទេថាពួកគេទាំងពីរនាក់រកប្រាក់ចូលហោប៉ៅបានប៉ុន្មានពីការប្រកួតដែលធ្វើឡើងនៅតំបន់ Fight Island នាទីក្រុង Abu Dhabi នេះ?

អ្នកប្រដាល់ Dustin Poirier និង Conor McGregor 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ថាអ្នកប្រដាល់សញ្ជាតិអាមេរិក Dustin Poirier បានផ្ដួល Conor McGregor ត្រឹមទឹកទី២ដោយប្រើបច្ចេកទេស ខណៈដែលសភាពរបស់ McGregor គឺសឹងតែសន្លប់ឈឹងទៅហើយប៉ុន្តែការពិតគឺ Conor McGregor ទទួលបានលុយពីការឡើងវ៉ៃលើសង្វៀន UFC 257 នេះច្រើនជាង Dustin Poirier ទៅទៀត។

Conor McGregor ចុះចាញ់

យោងតាមការរាយការណ៍ពីគេហទំព័រ Forbes គឺ អ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor ទទួលបានប្រាក់រហូតដល់ ៣.៦៥លានផោន (ស្មើនឹងប្រមាណ៥លានដុល្លារ)ឯណោះដោយគ្រាន់តែឡើងវ៉ៃតែប៉ុន្មាននាទី ប៉ុន្តែ ក្រៅពីនោះ គេបានទទួលប្រាក់បន្ថែមដោយចែកភាគរយគ្នាជាមួយខាងស្ថាប័ន UFC លើថ្លៃ PPV(Pay Per View) ដែលជាប្រាក់ដែលទស្សនិកជនបង់លុយចូលមើលការប្រកួតតាមប្រព័ន្ធអនឡាញមួយតង់ទៀតដែលសរុបទាំងអស់គឺគេបានទទួលចំណូលចន្លោះពី ១៤.៦លានផោន (ស្មើនឹងប្រមាណ២០លានដុល្លារ)ទៅ ១៨.២៥លានផោន (ស្មើនឹងប្រមាណ២៥លានដុល្លារ) ដែលជាចំនួនមួយដ៏ច្រើនលើសលុប។

អ្នកប្រដាល់ Dustin Poirier និង Conor McGregor 

អ្នកឈ្នះ Dustin Poirier ឯណោះវិញក៏បានប្រមូលលុយច្រកចងវេចត្រឡប់ទៅអាមេរិកវិញច្រើនក្រាស់ក្រែលណាស់ដែរ គឺច្រើនជាងការប្រកួតផ្សេងៗទៀតដែលគេធ្លាប់វ៉ៃនៅ UFC គឺទទួលបានដល់ទៅ ៧សែន៣ម៉ឺនផោន (ស្មើនឹងប្រមាណ១លានដុល្លារ) ដែលអាចនឹងបូកជាមួយនឹងថ្លៃ PPV បន្ថែមទៀតប៉ុន្តែសរុបមកគេវាយតម្លៃថា Dustin Poirier មិនអាចទទួលប្រាក់ចំណូលខ្ពស់ជាង Conor McGregor នោះឡើយបើទោះបីជាគេវាយឈ្នះក៏ដោយព្រោះ McGregor ចាត់ទុកជាអ្នកប្រដាល់ដ៏ពេញនិយមសម្រាប់ទស្សនិកជនមកពីជុំវិញពិភពលោកដែលគេតែងតែប្រើប្រាស់ស្នៀតទាក់ទាញផ្សេងៗដូចជាប្រើប្រាស់ពាក្យសម្ដីវាយប្រហារបែបឌឺដងអ្នកប្រដាល់ផ្សេងៗឯទៀតដើម្បីទទួលការចាប់អារម្មណ៍៕

អ្នកប្រដាល់ Dustin Poirier ផ្ដួល  Conor McGregor 
អ្នកប្រដាល់ Dustin Poirier និង Conor McGregor 

ប្រភព៖: thesun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]