ខេត្តកណ្តាល ៖ បុរសជនជាតិវៀតណាមម្នាក់ បានបាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូទ រថយន្តដឹកដីដែលខូចចតស្ងៀម នៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី២៩ ឧសភា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ចំណុចមុខរោងចក្រក្តារបន្ទះ ស្ថិតក្នុងភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះយាំង គង់ធី អាយុ២៦ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ រីឯរថយន្តដឹកដីដែលចត នៅចិញ្ចើមផ្លូវម៉ាកហ៊ីណូកង់១០។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូបោះពួយយ៉ាងលឿនសំដៅទៅភ្នំពេញ លុះមកដល់ចំណុចខាងលើក៏ បុកទម្លុះស្លាកសញ្ញាសម្គាល់រថយន្តខូច រួចជ្រុលមកបុកគូទរថយន្តបណ្តាល ឱ្យបាក់.កស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវប៉ូលិសចរាចរយកទៅរក្សាទុក នៅអធិការដ្ឋានរង់ចាំការដោះស្រាយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]