យោងតាមគេហទំព័រ gbtimes បានអោយដឹងថា និស្សិតមួយក្រុម នៅប្រទេសចិន នាំគ្នាខំប្រឹងប្រែង បង្កើតនូវគំនិតថ្មី សម្រាប់ថ្ងៃចែក សញ្ញាប័ត្ររបស់ពួកគេ។

កាលពីថ្ងៃចន្ទ័ និស្សិតដែលមកពីសកលវិទ្យាល័យ Hunan Normal ជំនាញ សិល្បៈ ដែលមានទីតាំងស្ថិត នៅក្នុងខេត្ត Hunan បាននាំគ្នា ស្លៀកសំលៀកបំពាក់រៀបការ នៅថ្ងៃចែកសញ្ញប័ត្រ។ អ្វីដែលគូរចម្លែកភ្នែកនោះគឺ និស្សិតប្រុស តុបតែងក្នុងសំលៀកបំពាក់កូនក្រមុំ ចំណែកនិស្សិតស្រី តុបតែងក្នុងសំលៀកបំពាក់ កូនកំលោះទៅវិញ។

អ្នករៀបចំកម្មវិធីចម្លែកនេះ បានបញ្ជាក់ថា ពួកគេចង់ក្រើករំលឹក អំពីការរើសអើងភេទ ជាពិសេសការរើសអើង ទីផ្សារការងារ សម្រាប់និស្សិតស្ត្រីដែលបាន រៀនចប់មហាវិទ្យាល័យ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះគំនិតដ៏ចម្លែកនេះ?












ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]