ឌឺដងអត់ឈប់ទេ! Conor McGregor បបួល Khabib វ៉ៃគ្នាម្ដងទៀតក្រោយ Khabib បង្ហោះសារចំអករូបគេ

//s9.kh1.co/30/30489d114369378381baea43907f34c0d1d84818.jpg
កីទ្បា

 ២៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

McGregor ​ប្រកាសចង់ឡើងសង្វៀនសាកល្បងថ្វីដៃជាមួយ Khabib ម្ដងទៀត

អឺរ៉ុប៖ អ្នកប្រដាល់សញ្ជាតិរុស្ស៊ី Khabib Nurmagomedov ដែលធ្លាប់ឡើងវាយគ្នាជាមួយអ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor កាលពីឆ្នាំ២០១៨ បានបង្ហោះសារក្នុងន័យឌឺដងផ្លែផ្កាដល់អតីតគូប្រកួតរបស់គេក្រោយ McGregor ចាញ់ អ្នកប្រដាល់សញ្ជាតិអាមេរិក Dustin Poirier ក្នុងសង្វៀន UFC 257 ដែល Poirier បានប្រើក្បាច់ទាត់ត្រង់ជើងឲ្យ McGregor ទប់លំនឹងលែងបាននឹងដួលចុះអុកគូថលើសង្វៀនទើប Poirier ដាក់ថែមពីរដៃខ្លាំងៗរហូតលោកអាជ្ញាកណ្ដាលសម្រេចបញ្ចប់ការប្រកួតធ្វើឲ្យ Poirier ឈ្នះ McGregor នៅទឹកទី២ដោយ TKO(Technical Knock Out)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកប្រដាល់  Khabib Nurmagomedov  និង Conor McGregor 
អ្នកប្រដាល់ Khabib Nurmagomedov  និង Conor McGregor 
អ្នកប្រដាល់ Conor McGregor និង Khabib Nurmagomedov
អ្នកប្រដាល់ Conor McGregor និង Khabib Nurmagomedov

បើទោះបីជា Khabib Nurmagomedov ដែលជាម្ចាស់ជើងឯកសង្វៀន UFC គីឡូស្រាល(lightweight) បានប្រកាសចូលនិវត្តន៍កាលពីខែតុលាឆ្នាំ២០២០កន្លងមកនេះមែនតែគេក៏បានតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រកួត UFC (Ultimate Fighting Championship) ធំៗដូចជាការប្រកួតរវាង Dustin Poirier និង​ Conor McGregor ដែរ។

អ្នកប្រដាល់ Dustin Poirier យកឈ្នះ Conor McGregor 
អ្នកប្រដាល់ Dustin Poirier យកឈ្នះ Conor McGregor 
អ្នកប្រដាល់ Dustin Poirier យកឈ្នះ Conor McGregor 
អ្នកប្រដាល់ Dustin Poirier យកឈ្នះ Conor McGregor 

បន្ទាប់ពីចប់ការប្រកួតក្រោមបរាជ័យរបស់ Conor McGregor អ្នកប្រដាល់ Khabib បានបង្ហោះសារមួយក្នុងគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា៖

នេះជាអ្វីដែលគួរនឹងកើតឡើងពេលអ្នក(Conor McGregor) បានផ្លាស់ប្ដូរក្រុមចាស់ដោយឈប់រួមការងារជាមួយក្រុមការងារដែលបានធ្វើឲ្យអ្នកក្លាយជាជើងឯក ហើយទៅវ៉ៃគ្នាជាមួយក្មេងៗ មិនគួរឲ្យជឿថាវាជាការពិត!

អ្នកប្រដាល់ Khabib Nurmagomedov 
អ្នកប្រដាល់ Khabib Nurmagomedov 
អ្នកប្រដាល់ Khabib Nurmagomedov 

Khabib បាននិយាយដូច្នេះបន្ទាប់ពី Conor McGregor ប្រកាសថាគេបានហ្វឹកហាត់កាយសម្បទាខ្លួនឯងឲ្យឡើងទៅ ១៥៥ផោន(ខ្នាតគីឡូ)និងហ្វឹកហាត់ជាមួយប្រព័ន្ធហ្វឹកហាត់ខុសពីលើកមុនជាមួយនឹងក្រុមការងារថ្មី។

អ្នកប្រដាល់ Conor McGregor
អ្នកប្រដាល់ Conor McGregor

ស្រាប់តែ Conor McGregor បានឆ្លើយវាយបកទៅ Khabib វិញយ៉ាងឡូយថា៖

បើសិនជាអ្នកឯងមកដើម្បីនិយាយពាក្យដែលមិនផ្ដល់ការគោរពដល់ខ្ញុំ អ៊ីចឹងមកឡើងសង្វៀនវិញម៉ោហើយយើងនឹងប្រកួតគ្នាម្ដងទៀត ខ្ញុំត្រៀមរួចរាល់ហើយ(ក្នុងការវាយជាមួយអ្នក)គឺប្រើការវាយគ្នាជំនួសពាក្យសម្ដី។ 

អ្នកប្រដាល់ Conor McGregor

គួររម្លឹកផងដែរថា អ្នកប្រដាល់ Khabib Nurmagomedov ដែលមានកំណត់ត្រាធ្លាប់វាយ ២៩-០(ឈ្នះទាំង ២៩ លើក និងមិនដែលចាញ់)ធ្លាប់ចាប់ឃ្លេករបស់ Conor McGregor បង្ខំឲ្យសុំចុះចាញ់ការប្រកួត(Submission)កាលពីសង្វៀន UFC 229 នៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៨ ត្រឹមទឹកទី៤ ៕

Khabib ​ចាបឃ្លេ Conor 
Khabib ​ចាបឃ្លេ Conor 

ប្រភពnypost

Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T