លោក Ismail Mohammed អាយុ ៣៤ឆ្នាំ ជាកសិករម្នាក់ នៅក្នុងប្រទេសអ៊ឺរ៉ាក់ ដែលមានទំលាប់ និង មានភាពញៀនយ៉ាងចម្លែក ដោយជារៀងរាល់ថ្ងៃ គាត់ត្រូវតែ បរិភោគ សត្វខ្យារដំរីទាំងរស់ អោយបានមួយក្បាល។

គាត់មានភាពញៀន នឹងការបរិភោគ សត្វខ្យារដំរីនេះ អស់រយៈពេល ១៥ឆ្នាំ មកហើយ។ ជារៀងរាល់ថ្ងៃ គាត់តែងដើររកសត្វខ្យារដំរី នៅជុំវិញភូមិ Agelam ជិតទីក្រុង Samara នៃប្រទេសអ៊ឺរ៉ាក់ ដើម្បីយកមកបរិភោគ មិនដូច្នោះទេ បើគាត់មិនបាន បរិភោគវា រយៈពេល ៣ថ្ងៃ នោះគាត់នឹងមានអាការៈ ហត់នឿយ ល្ហិតល្ហៃ ជាក់ជាមិនខាន។ កាលពីពេលដំបូង គាត់ចាប់បាន សត្វខ្យារដំរី មួយក្បាល រួចគាត់ក៏បានសាកល្បង បរិភោគទាំងឆៅបែបនេះ តែម្តង ហើយដោយយល់ឃើញថា រសជាតិរបស់វាគ្រាន់បើ គាត់ក៏ចេះតែបរិភោគ ជាបន្តបន្ទាប់ រហូតមកទល់សព្វថ្ងៃនេះ។ ទោះជាយ៉ាងណា គាត់ក៏ធ្លាប់ត្រូវបានវា ទិចមាត់ ប៉ុន្មានដងផងដែរ ប៉ុន្តែ មិនជាបញ្ហាអ្វីនោះទេ ព្រោះថា គាត់មានភាពស៊ាំ ទៅនឹងពិស របស់សត្វខ្យារដំរី បាត់ទៅហើយ។

តើប្រិយមិត្តយល់យ៉ាងណា?




ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]