សិស្សប្រុសម្នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាលា Nanyang Polytechnic ស្ថិតក្នុងប្រទេសសឹង្ហបុរី បានបង្ហាញពីភាពសប្បាយចិត្ត រហូតដល់ថ្នាក់រាំនៅលើឆាក ខណៈពេលកំពុងទទួលសញ្ញាប័ត្រ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សិស្សប្រុសម្នាក់ មានឈ្មោះថា យូឡូ បានរាំនៅលើឆាក ខណៈពេលកំពុងទទួលសញ្ញាប័ត្រ នៅក្នុងកម្មវិធី “School's Graduation Ceremony” របស់សាលា Nanyang Polytechnic កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ ធ្វើឲ្យមនុស្សដែលបានចូលរួម នៅក្នុងកម្មវិធីនោះ មានការភ្ញាក់ផ្អើល និងអស់សំណើច ដោយសារតែក្បាច់រាំរបស់គាត់ផងដែរ។

ជាមួយគ្នានេះដែរ វីដេអូនៃការរាំនៅលើឆាក របស់សិស្សប្រុសឈ្មោះ យូឡូ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានឈ្មោះថា Tobias Cai បង្ហោះទៅលើបណ្តាញ ហ្វេសប៊ុក នៅថ្ងៃទី២៨ នោះផងដែរ ហើយមានអ្នក Likes ចំនួន ៧,០០០នាក់ និង Shares ចំនួន ១,៥០០ដងទៀតផង។

បើតាមសម្តីរបស់សិស្សប្រុសឈ្មោះ យូឡូ បានប្រាប់ឲ្យដឹងថា គាត់បានទទួលសញ្ញាប័ត្រ ពីសាលា Nanyang Polytechnic ដែលហៅកាត់ថា NYP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣។ យូឡូ បានសង្កេតឃើញថា នៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រនោះ មានលក្ខណៈស្ងាត់ពេក ហើយមានតែសម្លេងទះដៃ អបអរសាទរ រីឯមិត្តភក្កិរបស់គាត់ សុទ្ធតែងងុយដេកគ្រប់ៗគ្នា ដូច្នេះហើយទើបគាត់សម្រេចចិត្ត បង្ហាញក្បាច់រាំ ខណៈពេលទទួលសញ្ញាប័ត្រ ដើម្បីឲ្យមានភាពអ៊ូអរ និងសប្បាយ។

យ៉ាងណាមិញ យូឡូ បានបន្តទៀតថា គាត់មិនមែនជាសិស្សទីមួយ ដែលធ្វើបែបនេះទេ ប៉ុន្តែគាត់ជឿជាក់ថា គាត់គឺជាសិស្សទីមួយ នៅក្នុងសាលា NYP ដែលធ្វើបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]