ភ្នំពេញ ៖ រថយន្ដម៉ាក អាយខត ១ គ្រឿង បានបើកបុក ម៉ូតូរបស់បុរស ២នាក់ ពេលកំពុងលក់ពងទាកូន និងភេសជ្ជៈ បណ្ដាលឱ្យរងរបួសធ្ងន់ទាំង ២ កាលពីវេលា ម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវព្រះសីសុវត្ថិ ក្នុងខណ្ឌដូនពេញ ។

សមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើត ហេតុ រថយន្ដម៉ាក អាយខត ពណ៌ស្លែ ពាក់ ស្លាកលេខ ភ្នំពេញ 2J-5631 ធ្វើដំណើរពី ត្បូងទៅជើង លុះដល់ចំណុច កើតហេតុបាន បុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឱ្យ ដួលរងរបួសធ្ងន់ទាំង ២នាក់ ។ យ៉ាងណាក៏ ដោយ ជនរងគ្រោះទាំង ២នាក់ ដែលមិន ទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់គ្លីនិកឯកជន រីឯម៉ូតូ និង រថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក  នៅ ការិយាល័យ ចរាចរជើងគោកដើម្បី ដោះស្រាយបន្ដទៀត ៕







ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]