ភ្នំពេញ ៖ ការកកស្ទះចរាចរ បាន និង កំពុងកើតមានឡើង នៅតាមបណ្ដោយផ្លូវ លេខ ៥៩៨ ត្រង់ភ្លើងស្ដុបត្រឡោកបែក ព្រំ ប្រទល់ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយ សារតែរថយន្ដម៉ាកកាំម៉ាស់ ធុនធំសន្ដោង កន្ទុយពីក្រោយ បានបុកម៉ូតូម៉ាកគ្លីក ១ គ្រឿង ហើយអូសជិត ១០ម៉ែត្រ ។ ប៉ុន្ដែ សំណាងល្អ ម្ចាស់ម៉ូតូដឹងទាន់បានលោត ចេញពីម៉ូតូកុំអីរងគ្រោះថ្នាក់ ដល់អាយុជីវិត ជាក់ជាមិនខានឡើយ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១ និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នេះ នៅចំណុច ភ្លើងស្ដុបត្រឡោក បែកមានរថយន្ដ ម៉ាកកាំម៉ាស់សន្ដោង កន្ទុយពីក្រោយ បានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើង ទៅត្បូង ប៉ុន្ដែ ពេលដល់ចំណុចភ្លើងស្ដុប ហើយលោតភ្លើងពណ៌លឿង អ្នកបើក រថយន្ដមិនបានឈប់ ថែមទាំងបន្ថែម ល្បឿន  រួចហើយក៏ជ្រុលទៅបុកអ្នកជិះ ម៉ូតូគ្លីកនៅពីខាងមុខ អូសជិត ១០ម៉ែត្រ ប៉ុន្ដែ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ រួចផុតពីគ្រោះថ្នាក់ ។

សេចក្ដីរាយការណ៍បានបន្ដថា គ្រោះ ថ្នាក់ចរាចរនេះ បានបង្កឱ្យកកស្ទះយ៉ាង ខ្លាំង ហើយប្រជាពលរដ្ឋជាច្រើននាក់បានរិះ គន់អ្នកបើករថយន្ដធុនធំ ដែលមិនគោរព សិទ្ធិអ្នកធ្វើដំណើរតាមផ្លូវ អាងតែខ្លួនធំ ជាង ៕













ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]