រាជធានីភ្នំពេញ ៖ អតីតហ្វ្រេសស៊ីហ្គើល ចំណាត់ថ្នាក់លេខ៤ ឆ្នាំ២០០៩ នាង មាន សូនីតា បានចេញមកអះអាងចំពោះការចោទ ប្រកាន់មកលើរូបនាងថា ជាតារាសម្តែងមួយរូប ដែលរើសអើងផលិតកម្ម ។ ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីមួយរយៈចុង ក្រោយនេះគេសង្កេតឃើញថា នាងត្រូវបានម្ចាស់ ផលិតកម្មដ៏ល្បីល្បាញ គឺអ្នកស្រីពាន់ ភួងបុប្ផា ជួយជ្រោមជ្រែងឱ្យនាងសម្តែងជាតួឯក ជាបន្តបន្ទាប់ ធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ របស់នាងកាន់តែមានប្រជាប្រិយ ភាពថែមទៀត ។

កត្តានេះអាចចាត់ទុកថា ជាដើមចមមួយនាំឱ្យ គេសន្និដ្ឋានទៅលើរូបនាងថា មានការរើសអើងចំពោះ បណ្តាផលិតកម្មនានាដែលចង់បានរូបនាងទៅថត ដោយសារតែនាងត្រូវបានចងជើង ជាប់ជាមួយផលិតកម្មរបស់ អ្នកស្រីពាន់ ភួងបុប្ផា តែមួយនោះ ។

យ៉ាងណាក៏ដោយពាក់ព័ន្ធនឹង ការចោទប្រកាន់ខាងលើនេះ ត្រូវបានតារាសម្តែង និងបង្ហាញម៉ូដរូបនេះបដិសេធ និងច្រានចោលទាំងស្រុង ដោយអះអាងថា នាងមិនបានរើសអើងចំពោះបណ្តា ផលិតកម្មផ្សេងពីផលិតកម្មរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដូចការអះអាងខាងលើនេះទេ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា