ផ្ទុះការចាប់អារម្មណ៍ពីនាឡិការបស់លោក បៃដិន ដែលពាក់នៅថ្ងៃស្បថចូលកាន់តំណែង ចុះតម្លៃវិញយ៉ាងណាដែរ?

//s9.kh1.co/5e/5e2c7b60670eb21e2936d83bae507b0522fee9f6.jpg
សង្គម

 ២៤-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនមានការចាប់អារម្មណ៍ទៅលើនាឡិកាដៃ ដែលលោកប្រធានាធិបតីអាមេរិកទី៤៦រូបនេះកំពុងពាក់ជាប់នៅកដៃ។

អាមេរិក៖ នៅពេលលោក ចូ បៃដិន កាន់គម្ពីរប៊ីបនៅក្នុងដៃនៅថ្ងៃស្បថចូលកាន់តំណែង គេសង្កេតឃើញថា រូបគាត់កំពុងពាក់នាឡិកាម៉ាករ៉ូឡិច។ អ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនមានការចាប់អារម្មណ៍ទៅលើនាឡិកាដៃ ដែលលោកប្រធានាធិបតីអាមេរិកទី៤៦រូបនេះកំពុងពាក់ជាប់នៅកដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក បៃដិន បានជ្រើសរើសយកនាឡិកាម៉ាក Rolex Datejust ដែលធ្វើពីដែកអ៊ីណុក ដើម្បីពាក់នៅថ្ងៃដំបូងរបស់គាត់ នៅក្នុងសេតវិមាន។ នាឡិកាមួយនេះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល៧,០០០ដុល្លារជាង។

ការប្រើប្រាស់នាឡិកាក្នុងលំដាប់តម្លៃបែបនេះធ្លាប់ត្រូវបានឃើញមាននៅលើប្រធានាធិបតីមុនៗមួយចំនួនដូចជា លោក ប៊ីល គ្លីនតុន លោក ចច ដាប់ប៊លយូ ប៊ូស និងលោក បារ៉ាក់ អូបាម៉ា ដែលពួកគាត់បានជ្រើសរើសយកនាឡិកាដៃ ដែលមានតម្លៃមិនសូវថ្លៃពេកមកប្រើប្រាស់ នេះបើយោងតាមសារព័ត៌មានញូវយ៉កថែមស៍។

លោក បៃដិន ក៏មាននាឡិកាម៉ាកផ្សេងទៀតដែរ ដែលកន្លងមកគេធ្លាប់ឃើញរូបលោកបានពាក់ មានដូចជា Omega Speedmaster Moonwatch Professional និង Omega Seamaster Diver 300M ដែលពួកវាទាំងពីរនេះមានតម្លៃចន្លោះពី ៥,០០០ដុល្លារ និង ៦,០០០ដុល្លារ។

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះនាឡិកាដៃដែលលោក បៃដិន បានពាក់?

នាឡិកាដែលលោក បៃដិន បានពាក់នៅថ្ងៃស្បថចូលកាន់តំណែង
នាឡិកាដែលលោក បៃដិន បានពាក់នៅថ្ងៃស្បថចូលកាន់តំណែង
លោក ចូ បៃដិន នៅថ្ងៃស្បថចូលកាន់តំណែង
លោក ចូ បៃដិន នៅថ្ងៃស្បថចូលកាន់តំណែង
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T