ភ្នំពេញ : គ្រោះថ្នាក់ចរាចរ ដ៏រន្ឋត់មួយ រវាងរថយន្តដឹក ស៊ីម៉ងត៍ ខេស៊ីមេន បានបុក រថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យ អ្នក បើកបរ និងព្រូ គាប់ជាប់នៅក្នុង កាប៊ីន របួសបាក់ជើងទាំង អស់គ្នា យ៉ាងធ្ងន់ធ្ងរ នៅតាម ផ្លូវជាតិលេខ២ ត្រង់ភូមិ ទួលរកា សង្កាត់ ចាក់អង្រែ ក្រោម នាវេលាម៉ោង១០ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្តធន់ធំៗនេះ បណ្តាលមកពីអ្នកបើកបរ រថយន្តទាំង២ បើកពីមុខពី ក្រោយ ជិត គ្នាពេក ហើយបើកក្នុងល្បឿនផងដែរនោះ ទើបរថយន្តរងគ្រោះ ដែល បើកពីក្រោយរថយន្តដឹកដី បុកខ្វះការប្រុងប្រយ័ត្ន ខណ: រថយន្តដឹកដីបើកពីមុខ ជាន់ហ្រ្វាំងឈប់នោះ រថយន្តដឹកស៊ីម៉ងត៍ ដែលបើកពីក្រោយ បុកពេញទំហឹង រងការខូចខាត ផ្នែកខាង មុខទាំងស្រុង ហើយអ្នកបើក និងព្រូ ត្រូវគាបជាប់ក្នុង កាប៊ីន ។ ភ្លាមៗនោះ ផងដែរ នាយនគរបាលប៉ុស្តិ៍ ចាក់អង្រែ ក្រោម លោកឡោ លីនណូ បានហៅរថយន្តធុន ធំមួយគ្រឿងផ្សេងទៀត មកអូសទាញ និងមានការជួយ គាស់ពីសមត្ថកិច្ចផង នោះ ទើបអាចយកអ្នកបើកបរ និងព្រូ ចេញបាន ហើយបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត។

មន្រ្តីនគរបាលចរាចរខណ្ឌ លោក ស៊ឹង អ៊ឹង បានឲ្យដឹងថា អ្នករងរបួសទាំង២នាក់នេះ ១-ឈ្មោះ អ៊ុត ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ អ៊ុត ណេត ភេទប្រុស អាយុ ២១ឆ្នាំ ជាព្រូ ។ ទាំងពីរនាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា ហើយមាន ទីលំនៅ ខេត្តកំពង់ចាម ស្នាក់នៅតាមរថយន្ត បើកបរថយន្ត ឲ្យក្រុមហ៊ុនប៉ាស៊ីហ្វិកដឹកជញ្ជូន ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយផ្លូវជា សុផារ៉ា ។ ចំណែកអ្នកបើកបររថយន្ត ដឹកខ្សាច់ ឈ្មោះ សម្ភស្ស ភេទប្រុស អាយុ ២៥ឆ្នាំ បើកបររថយន្តដឹក ដី របស់ក្រុមហ៊ុនឯកជន។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវនគរបាលចរាចរ ខណ្ឌមានជ័យ អូសយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីរងចាំ ដោះស្រាយ ជាក្រោយ ៕


















ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]