រាជធានីភ្នំពេញ ៖ នារីម្នាក់បានប៉ុនប៉ងលោត សម្លាប់ខ្លួនពីលើផ្ទះជាន់ទី៦ ដែលស្ថិតនៅផ្ទះលេខ១៤៣ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី៣០ ឧសភា ២០១៣នេះ។ ស្ត្រីដែលប៉ុនប៉ងលោត សម្លាប់ខ្លួននេះឈ្មោះពៅ លីនដា អាយុ២៤ឆ្នាំ ជាអ្នកបំរើការងារក្នុងក្លិប។

តាមប្រភពបានឱ្យដឹងថា នារីម្នាក់នេះមានសង្សារឈ្មោះអ៊ុក សុភា អាយុប្រហែល៣២ឆ្នាំ ជាអ្នកបម្រើការងារក្នុងក្លិបផ្នែកក្រឡុកស្រា ពួកគេទាំងពីរនាក់រស់នៅ ជាមួយគ្នាក្នុងផ្ទះតែមួយ តែក្រោយមកនាងបានទៅចោល បុរសជាសង្សារអស់រយៈពេល ជាច្រើនខែ ទើបតែត្រឡប់មកវិញបាន៣ខែ
ប៉ុណ្ណោះ ។ នៅមុនពេលកើតហេតុ នារីរូបនោះបានឆោឡោបាត់ទូរស័ព្ទ ហើយទំនងជាខឹងសង្សារមានស្រីថ្មី ផងនោះក៏ឡើងបង្កាន់ ដៃប៉ងលោតសម្លាប់ខ្លួន តែត្រូវបុរសជាសង្សារ ចាប់ទាញដៃមកវិញទាន់ មិនបណ្តាលឱ្យមាន គ្រោះថ្នាក់អ្វីឡើយ៕

រូបភាពពីហ្វេសប៊ុក៖



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]