យោងតាមគេហទំព័រ informationng បានអោយដឹងថា បុរសកសិករ ជនជាតិចិន ដែលពិការដៃទាំងសង ម្នាក់ បានបង្កើតដៃសប្បនិមិត្ត ដោយខ្លួនឯង មិនគួរអោយជឿ។ 

លោក Sun Jifa  អាយុ ៥៣ឆ្នាំ រស់នៅខេត្ត jilin ប្រទេសចិន ដែលបានបង្កើតដៃ សប្បនិមិត្ត នេះ បាននិយាយ អោយដឹងថា គាត់បាន បាត់បង់ដៃទាំងសងខាង កាលពី៩ឆ្នាំមុន នៅពេលដែលគាត់ដាក់ បំផ្ទុះត្រី ប៉ុន្តែត្រូវភ្លាត់ស្នៀត។ ដោយសារមិនមានលទ្ធិភាពទិញ ដៃសប្បនិមិត្ត ពីមន្ទីរពេទ្យក្នុងស្រុក គាត់បានទិញ ដៃសប្បនិមិត្ត ដែលប្រើការលែងចង់កើតមួយ ដើម្បីធ្វើស្រែចំការ ចិញ្ចឹមប្រពន្ធ និង កូនស្រី៣នាក់។ លោក Jifa មានបញ្ជាក់ទៀតថា ដៃសប្បនិមិត្តធ្វើពី ដែកថែក ដែលគាត់បានបង្កើតនេះ  គាត់បានចំណាយពេល អស់ ៨ឆ្នាំ ឯណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសរូបនេះ?





 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]