រាជធានីភ្នំពេញ ៖ ជាងភ្លើងម្នាក់ត្រូវគេបញ្ជូនទៅ ព្យាបាលបន្តនៅប្រទេសវៀតណាម ទាំងយប់ បន្ទាប់ពីត្រូវចរន្តភ្លើងឆក់នៅក្នុង សណ្ឋាគារវ៉ើលស្តារ បណ្តាលឱ្យដួលបោកក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ឧសភា ២០១៣ ដែលមានទីតាំងលេខ៩៨-៩៩ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះថា អន សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងភ្លើងនៅក្នុង សណ្ឋាគារវ៉ើលស្តារ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំត បណ្តាញភ្លើងក្នុងសណ្ឋាគារជាន់ទី១ ដែលគេធ្វើការជួសជុលឡើងវិញ ខណៈពេលដែល ឈរនៅជណ្តើរកំពុងតខ្សែភ្លើង ស្រាប់តែធ្លាក់ពីជណ្តើរ ហើយបោកក្បាលទៅនឹងឥដ្ឋតែម្តង ។ ជនរងគ្រោះត្រូវបានមេការដឹកយក ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារមានរបួសធ្ងន់ធ្ងរពេក នៅវេលាម៉ោង៩យប់ថ្ងៃដដែល ក៏បញ្ជូនទៅព្យាបាលនៅ ប្រទេសវៀតណាមតែម្តង ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]