ដល់កហ្មងអ្នកជំងឺកូវីដ-១៩! ថ្ងៃមុនឃើញនាំគ្នាផឹកស្រា ឥឡូវនាំគ្នាលេងល្បែងទាំងវង់ៗ ក្នុងកន្លែងធ្វើចត្ដាឡីស័ក (មានវីដេអូ)

//s9.kh1.co/2e/2e660851b84d063c3a3bc7b789224aa25f74ed27.jpg
សង្គម

 ២៣-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកជំងឺកូវីដ-១៩ នាំគ្នាបើកវង់ល្បែងក្នុងកន្លែងធ្វើចត្ដាឡីស័ក ដូចនៅកាស៊ីណូ។

ម៉ាឡេស៊ី៖ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្ដអ្នកអានភាគច្រើនប្រាកដជាជ្រាបហើយ ជុំវិញវីដេអូឃ្លីបដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាពរបស់អ្នកជំងឺកូវីដ-១៩មួយក្រុម កំពុងនាំគ្នាផឹកស្រាបៀរ នៅក្នុងមណ្ឌលធ្វើចត្ដាឡីស័កមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ដែលទង្វើបែបនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាពេលថ្មីៗនេះស្រាប់តែបែកធ្លាយឃ្លីបវីដេអូផ្សេងទៀត នៅលើទំព័រហ្វេសប៊ុកឈ្មោះ We Are Malaysians អមនឹងចំណងជើងមួយឃ្លាថា «​តើនេះជាកន្លែងធ្វើចត្ដាឡីស័ក ឬ កាស៊ីណូខ្នាតតូច?» ដែលឃ្លីបវីដេអូទាំងស្រុង បង្ហាញឲ្យឃើញថា អ្នកជំងឺកូវីដ-១៩បានប្រមូលផ្ដុំគ្នាជាវង់តូចៗយ៉ាងច្រើន ដើម្បីលេងបៀរ រួមទាំងល្បែងស៊ីសងផ្សេងទៀត នៅលើគ្រែដេក ឬតុរបស់ពួកគេ ដែលស្ថិតនៅឯមជ្ឈមណ្ឌល Malaysia Agro Exposition Park (MAEPS) នៃប្រទេសម៉ាឡេស៊ី។ ពួកគេ បានយកអាហារសម្រន់ដែលទទួលបានកំឡុងពេលធ្វើចត្ដាឡីស័កមកធ្វើជារង្វាន់ ដើម្បីផ្ដល់ទៅឲ្យអ្នកឈ្នះ រីឯវង់ល្បែងខ្លះ បានប្រើប្រាស់លុយពិតៗតែម្ដង។

ជុំវិញករណីនេះដែរ ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម រដ្ឋ Selangor លោក Datuk Fadzil Ahmat បាននិយាយថា យើងកំពុងស៊ើបអង្កេតរកប្រភពដើមនៃឃ្លីបវីដេអូទាំងនោះ ហើយប្រសិនបើវាជាករណីល្បែងស៊ីសង ឬទាក់ទងនឹងបទល្មើសប្រាកដ ដូច្នេះប៉ូលិសនឹងចាត់វិធានការ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពអ្នកលេងល្បែង
ទិដ្ឋភាពអ្នកលេងល្បែង
ទិដ្ឋភាពអ្នកលេងល្បែង
ទិដ្ឋភាពអ្នកលេងល្បែង
ទិដ្ឋភាពអ្នកលេងល្បែង
ទិដ្ឋភាពអ្នកលេងល្បែង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T