មាន់គកសំណាង! មានម្ចាស់ជាស្រីស្អាត មើលថែយ៉ាងយកចិត្ដទុកដាក់ ដូចកូនប្រុស (មានវីដេអូ)

//s9.kh1.co/14/146e6dc157ca86e403f37213f90e1ec8560bea16.jpg
សង្គម

 ២៣-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សហគ្រិនវ័យក្មេងជនជាតិថៃម្នាក់ ឈ្មោះ Jajah Veganerie បានជ្រើសរើសយកសត្វមាន់ធ្វើជាសត្វចិញ្ចឹម ដែលបច្ចុប្បន្នវាមានឈ្មោះថា Jok អាយុ៤ឆ្នាំ និងទម្ងន់ ៤.៥គីឡូក្រាម

ថៃ៖ ជារឿងធម្មតាទៅហើយ ការដែលមនុស្សភាគច្រើនមានសត្វចិញ្ចឹមជាគ្នា នៅពេលពួកគេរីករាយ ឬឯកា ព្រោះបើតាមរបាយការណ៍បានឲ្យដឹងថា សត្វចិញ្ចឹមអាចជួយបំបាត់ភាពតានតឹង ឬជួយកាត់បន្ថយកម្រិតស្ដ្រេសរបស់មនុស្សបានផងដែរ។ ហើយនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនចូលចិត្ដជ្រើសយកសត្វសុនខ ឬឆ្មា មកធ្វើជាសត្វចិញ្ចឹម ប៉ុន្ដែអាចជាករណីដ៏កម្រចំពោះសត្វមាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សហគ្រិនវ័យក្មេងជនជាតិថៃម្នាក់ ឈ្មោះ Jajah Veganerie បានជ្រើសរើសយកសត្វមាន់ធ្វើជាសត្វចិញ្ចឹម ដែលបច្ចុប្បន្នវាមានឈ្មោះថា Jok អាយុ៤ឆ្នាំ និងទម្ងន់ ៤.៥គីឡូក្រាម។

យ៉ាងណាមិញ នៅពេលគេចោទសួរថា តើមូលហេតុអ្វីបានជា Jajah ជ្រើសរើសយកសត្វមាន់មកធ្វើជាចិញ្ចឹមបែបនេះ នាងរៀបរាប់ថា នាងបានមើលថែ Jok តាំងពីតូចមកម្ល៉េះ បន្ទាប់ពីប្រទះឃើញវារងរបួសនៅក្បែរអគារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ គ្មានអ្នកណាដឹងថាកូនមាន់តូចនេះមកពីណាទេ ហើយពេលនោះដែរ នាងបានឃើញបុរសម្នាក់ហាក់ដូចជាមានបំណងមិនល្អលើវា ដូច្នេះដោយសារសេចក្ដីអាណិតអាសូរ នាងក៏សម្រេចចិត្ដជួយសង្គ្រោះ និងចិញ្ចឹមវាតាំងពីពេលនោះមកតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jajah បានឲ្យដឹងដែរថា មាន់របស់នាងចូលចិត្ដស៊ីស្វាយ សណ្ដែក និងពោត មិនត្រឹមតែប៉ុណ្ណោះវាក៏ចូលចិត្ដជិះឡានផងដែរ។ ហើយជារៀងរាល់ថ្ងៃ វាដេកនៅលើគ្រែពូកយ៉ាងទន់ល្មើយ នៅខាងមុខបន្ទប់គេងរបស់នាង។

ម្ចាស់មាន់រូបនេះ បាននិយាយថា​ នាងរីករាយណាស់ដែលមាន Jok ជាសត្វចិញ្ចឹម ហើយវាបានធ្វើឲ្យនាងដឹងថាមាន់មិនខុសពីសុនខ និងឆ្មានោះទេ វាក៏ចង់បានការស្រលាញ់ពីយើងដែរ។ ហើយ វាបានធ្វើឲ្យគ្រួសាររបស់នាងស្រស់បំព្រង និងរីករាយជាងមុន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
នាង Jajah និងមាន់
មាន់
មាន់
មាន់
មាន់
មាន់
មាន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T