អារ៉ាប់រួម៖ អ្នកប្រដាល់ UFC ល្បីឈ្មោះ Conor McGregor និងគូប្រជែង Dustin Poirier បានចូលរួមធ្វើសន្និសីទកាសែតជាមួយគ្នាមុនពេលឡើងសង្វៀន UFC 257 ដែលធ្វើឡើងនៅថ្ងៃអាទិត្យទី២៤ខែមករានេះ ដោយភាគីទាំងពីរក៏បានបោះពាក្យសម្ដីផ្លែផ្កាគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

McGregor នឹងត្រឡប់មកវាយនៅសង្វៀន UFC Fight Island ដោយប្រកួតម្ដងទៀតជាមួយនឹងគូប្រជែងម្នាក់របស់គេគឺអ្នកប្រដាល់សញ្ជាតិអាមេរិក Dustin Poirier ដោយភាគីទាំងពីរនាក់នេះ ប្រកួតគ្នាលើកចុងក្រោយកាលពីឆ្នាំ២០១៤ មកម៉្លេះ ។

៧ឆ្នាំក្រោយមក Conor McGregor និង Dustin Poirier នឹងវិលមកជួបគ្នាសាជាថ្មីក្នុងសន្និសីទកាសែតនៅទីលាន Etihad Arena ស្ថិតនៅទីក្រុង Abu Dhabi នៃសាធារណេដ្ឋអារ៉ាប់រួម ហើយសុខៗទាំង McGregor និង Poirier បានបិទសំឡេងម៉ៃក្រូហ្វូនខ្លួនឯងនៅចំពោះមុខលោកប្រធានស្ថាប័ន UFC គឺ Dana White ធ្វើឲ្យអ្នកចូលរួមសន្និសីទទាំងអស់ខ្លាចថាភាគីទាំងពីរនឹងហក់ដាក់គ្នា។

យ៉ាងណាមិញ Dustin Poirier បានចាប់ផ្ដើមមុនដោយនិយាយដាក់ Conor McGregor ថា៖
អ្នកគួរតែដឹងហើយថាមានរឿងអ្វីកើតឡើង។
អ្នកប្រដាល់សញ្ជាតិអៀរឡង់ McGregor ក៏ដោះវ៉ែនតាចេញយ៉ាងឡូយនិងតបទៅវិញដែរថា៖
ខ្ញុំដឹងហើយថាការប្រកួតនេះនឹងបញ្ចប់ដោយលទ្ធផលបែបណា អ្នកដឹងហើយថាអ្នកនឹងត្រូវអីខ្លះ ពួកយើងសុទ្ធតែដឹង។

គួរបញ្ជាក់ផងដែរថា មូលហេតុនាំឲ្យមានការប្រកួតរវាង Conor McGregor និង Dustin Poirier គឺចាប់ផ្ដើមឡើងតាំងពីខែកញ្ញាដោយកាលណោះ McGregor ជាអ្នកបបួលមុនដោយចង់វាយ Poirier ដើម្បីយកលុយដាក់ចូលមូលនិធិ "The Good Fight" ដែល មាន Dustin Porier ជាម្ចាស់។

កាលណោះ Poirier បានថ្លែងថា៖
ខ្ញុំចង់ប្រាប់ថា Conor និងក្រុមការងាររបស់ពួកគេគឺ McGregor Sports and Entertainment ពិតជាបានបរិច្ចាគចូលមូលនិធិ The Good Fight របស់ខ្ញុំមែនទើបពួកយើងបានបង្កើតគម្រោង(ឡើងវាយជាមួយគ្នា)បែបនេះឡើង។

ប្រភព៖ talksport