សម្ព័ន្ធស្ថាបត្យកម្មនៃទីក្រុង ញ៉ូយក បានសហការគ្នាជាមួយនឹង Pen World Vioce Festival បាននាំមកនូវ បណ្ណាល័យដ៏តូចមួយ អាចចូលមើលសៀវភៅដោយឥតគិតថ្លៃ មកកាន់ទីក្រុងញ៉ូយក។

បណ្ណាល័យដ៏តូចមួយនេះ បង្កើតឡើងដោយ ស្ថាបត្យករ Venezuelan  Marcelo Ertorteguy និង Sara Valente ត្រូវបានគេជ្រើសរើសឱ្យបង្កើតនូវ បណ្ណាល័យមួយ ដែលអាចឈរបាន ហើយអ្នកដំណើរអាចចំណាយពេល ដើម្បីរកមើលសៀវភៅណាដែលខ្លួនពេញចិត្ត ហើយយកទៅមើល និងយកមកដាក់នៅកន្លែងដើមវិញពេលដែលមើលរួច។ បណ្ដាល័យដ៏តូចនេះត្រូវបានរចនាឡើង ដោយធុងប្លាស្ទិចមួយ ដាក់ក្រឡាប់ចុះក្រោម  និងភ្ជាប់ជាមួយនឹងជើងធ្វើពីឈើ។

នៅលើធុងប្លាស្ទិចនោះ នៅមានរន្ធសំរាប់ឲ្យអ្នកដំណើរ មើលរកសៀវភៅដែលពួកគេចង់បាន។ ការដំឡើងបណ្ណាល័យមួយនេះ ត្រូវបានគ្រោង និងរក្សារវារហូតដល់ខែកញ្ញា ២០១៣ ទើបយកចេញ ហើយវាមានទីតាំងនៅផ្លូវ Patrick អតីតសាលា Cathedral នៅ Nolita ទីក្រុងញ៉ូយក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បណ្ណាល័យដ៏តូចមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]