លោកគ្រូ Mourinho ចង់ឲ្យ Spurs ទិញកីឡាករម្នាក់នៅ Man UTD ព្រោះចង់ជួបជុំគេម្ដងទៀត

//s9.kh1.co/df/df697ffd2928b19feeee918a44c3fa88e4206b03.jpg
កីទ្បា

 ២២-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Jesse Lingard ក្លាយជារ៉ាដារបស់ Spurs ព្រោះលោកគ្រូ Mourinho ចង់វិលជួបគេម្ដងទៀត

អង់គ្លេស៖ ក្លិបខ្នាយមាន់មាស Tottenham Hotspur បានចូលរួមដណ្ដើមទិញយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jesse Lingard ពីក្លិបបិសាចក្រហម Manchester United ខណៈដែល ក្លិបពីរទៀតគឺ Sheffield United និង West Ham សុទ្ធតែប៉ងចង់យក Lingard មកទឹកដីរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

យោងតាមសារព័ត៌មាន TalkSPORT គឺ ក្លិប Nice នៅបារាំង និង Porto នៅព័រទុយកាល់ក៏កំពុងសម្លឹងមើលកីឡាករវ័យ២៨ឆ្នាំនេះដែរ។

  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

លោកគ្រូបង្វឹក Jose Mourinho របស់ Tottenham Hotspur ចង់ជួបជុំជាមួយអតីតកីឡាករក្រោមឪវាទរបស់លោកគ្រូកាលនៅដឹកនាំក្លិបបិសាចក្រហម Manchester United ដែលកាលណោះ Lingard លេងបានល្អជាងស្ថានភាពពេលនេះព្រោះលោកគ្រូបង្វឹកថ្មី Ole Gunnar Solskjaer កម្រដាក់ឲ្យគេចូលលេងណាស់ដោយនៅរដូវកាលនេះ គេបង្ហាញខ្លួនបានតែ៣ប្រកួតគត់ គឺពាន FA Cup និង Carabao Cup ខណៈដែលពាន Premier League និង Champions League គឺ Lingard មិនបានចូលលេងនោះឡើយ។

  ខ្សែបម្រើ Jesse Lingard  ​និង  លោកគ្រូបង្វឹក Jose Mourinho
ខ្សែបម្រើ Jesse Lingard  ​និង  លោកគ្រូបង្វឹក Jose Mourinho

កុងត្រារបស់ Jesse Lingard ជាមួយ Man UTD នឹងមានសុពុលភាពរហូតដល់រដូវក្ដៅឆ្នាំ២០២២ឯណោះដែលមានន័យថាបើសិនគេចាកចេញទៅក្លិប Spurs មែននោះគឺមិនមែនទៅដោយគ្មានតម្លៃខ្លួននោះឡើយ។

  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

យ៉ាងណាមិញ គេនៅមិនទាន់ដឹងនៅឡើយទេថា Man UTD នឹងសម្រេចចិត្តដោះលែងឲ្យ Lingard ចាកចេញឬរក្សាគេទុកប៉ុន្តែគេអាចនឹងបានបង្ហាញខ្លួនក្នុងការប្រកួតបន្ទាប់របស់ Man UTD ដែលជាការប្រកួតក្នុងពាន FA Cup គឺ ត្រូវប្រកួតទល់នឹង Liverpool នៅទឹកដីកីឡដ្ឋាន Old Trafford នាថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទ៕

  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T