ធ្វើស៊ីសាហាវ! បុរសម្នាក់ឃើញសុនខរបស់គាត់ដើរខ្ញើចៗ ខំយកវាទៅស្កេនអស់លុយ៤០០ដុល្លារ ដល់ចេញលទ្ធផលមក ដាច់ចង្កេះហ្មង (មានវីដេអូ)

//s9.kh1.co/72/72f7d66aa5260a65c59f87f6ceef044f0da5aa8c.jpg
សង្គម

 ២២-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិអង់គ្លេសម្នាក់ ខំចំណាយប្រាក់អស់រាប់សិបដុល្លារអាមេរិក ដើម្បីឲ្យពេទ្យសត្វពិនិត្យមើលជើងសុនខរបស់គាត់ បន្ទាប់ពីឃើញវាដើរលើកជើងមុខម្ខាង ហាក់ដូចជាឈឺចាប់ខ្លាំងណាស់អីចឹង។

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ ខំចំណាយប្រាក់អស់រាប់សិបដុល្លារអាមេរិក ដើម្បីឲ្យពេទ្យសត្វពិនិត្យមើលជើងសុនខរបស់គាត់ បន្ទាប់ពីឃើញវាដើរលើកជើងមុខម្ខាង ហាក់ដូចជាឈឺចាប់ខ្លាំងណាស់អីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនដំបូងឡើយ លោក Russell Jones វ័យ ៥៣ឆ្នាំ រស់នៅទីក្រុងឡុងដ៍ បានកត់សម្គាល់ឃើញថា បន្ទាប់ពីខ្លួនគាត់ផ្ទាល់បានរងរបួស.កជើងមក ស្រាប់តែសុនខរបស់គាត់ឈ្មោះ Billy អាយុ ៨ឆ្នាំ បានចាប់ផ្តើមដើរលើកជើងមុខរបស់វាម្ខាងឡើង នៅរៀងរាល់ពេលវាដើរ។ ជាក់ស្ដែង លោក Jones ក៏បានបង្ហោះវីដេអូឃ្លីបមួយទៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដែលបង្ហាញថាសុនខ Billy បានដើរដំណើរខ្ញើចៗទន្ទឹមនឹងគាត់ ខណៈពេលគាត់កំពុងដើរកាន់ឈើច្រត់។

លោក Jones បាននិយាយថា គាត់បានចំណាយអស់ប្រាក់ប្រហែល ៤០០ដុល្លារអារមេរិក ដើម្បីឲ្យបសុពេទ្យពិនិត្យ Billy និងថតកាំរស្មី X ជើងរបស់វាដែលឈឺនោះ ប៉ុន្ដែក្រោយពេលពិនិត្យចប់សព្វគ្រប់ គ្រូពេទ្យជំនាញហាក់រកមិនឃើញថាវាកើតអីនោះឡើយ។ ហើយពេទ្យបានប្រាប់គាត់ថា តាមពិតទៅសុនខកំហូចមួយក្បាលនេះមិនឈឺអីទេ គឺវាគ្រាន់ធ្វើត្រាប់តាមលោកប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Jones និងសុនខ Billy 
លោក Jones និងសុនខ Billy 
លោក Jones 
លោក Jones 
លោក Jones និងសុនខ Billy ពេលកំពុងដើរ 
លោក Jones និងសុនខ Billy ពេលកំពុងដើរ 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T