ភ័យមិនស្ទើរទេ! អ្នកមុជទឹកម្នាក់ ត្រូវហ្វូងត្រីឆ្លាមប្រមាណ២០០ក្បាល ហែលឡោមព័ទ្ធក្នុងសមុទ្រ (មានវីដេអូ)

//s9.kh1.co/03/03a031be9262cfe4703e14c86a55158b23768e0c.jpg
សង្គម

 ២១-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកមុជទឹកមកពីទីក្រុងស៊ីដនីម្នាក់ ឈ្មោះ Ketty បានចាប់យកទិដ្ឋភាពនៅក្រោមទឹកស្ទើរតែមិនគួរឲ្យជឿ នៅពេលមានហ្វូងត្រីឆ្លាមប្រមាណ២០០ក្បាល បានហែលឡោមព័ទ្ធនាង។

អូស្ដ្រាលី៖ ថ្មីៗនេះ អ្នកមុជទឹកមកពីទីក្រុងស៊ីដនីម្នាក់ ឈ្មោះ Ketty បានចាប់យកទិដ្ឋភាពនៅក្រោមទឹកស្ទើរតែមិនគួរឲ្យជឿ  នៅពេលមានហ្វូងត្រីឆ្លាមក្បាលញញួរ (Hammerhead Sharks) ប្រមាណ២០០ក្បាល បានហែលឡោមព័ទ្ធនាង នៅក្នុងផ្ទៃសមុទ្រ ដែលស្ថិតក្នុងរដ្ឋ New South Wale ប្រទេសអូស្ដ្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងប្រភពព័ត៌មានបានឲ្យដឹងថា កាលពីសប្ដាហ៍មុននេះ នាង Ketty បានចុះមុជទឹកនៅទីតាំងរូង Fish Rock ដែលជាកន្លែងមុជទឹកជម្រៅ១២៥ម៉ែត្រដ៏ពេញនិយមក្នុងរដ្ឋ New South Wale និងជាពេលដែលនាងបានជួបប្រទះនឹងហ្វូងត្រីឆ្លាមជាច្រើនក្បាល បានហែលពីលើនាង។ ខណៈនោះ នាងបានសំងំតោងជាប់នឹងផ្ទាំងថ្ម ហើយបានដកកាមេរ៉ាថតយកទិដ្ឋភាព ដែលហ្វូងត្រីឆ្លាមហែលក្នុងចម្ងាយតែប៉ុន្មានម៉ែត្រពីនាងប៉ុណ្ណោះ។

នាង Ketty ក៏បានបង្ហោះឃ្លីបនោះ ដោយអមនឹងចំណងជើងថា៖

ថ្ងៃមុជទឹកពិសេសបំផុត ជាមួយហ្វូងត្រីឆ្លាមក្បាលញញួរ នៅឯ Fish Rock។ វាជាការមុជទឹកអស្ចារ្យបំផុតប្រចាំឆ្នាំ។

នាង Ketty

គួរឲ្យដឹងដែរថា ត្រីឆ្លាមក្បាលញញួរអាចលូតលាស់ធំបំផុតបានរហូតដល់ប្រវែង ៦ម៉ែត្រ ហើយវាត្រូវបានគេចាត់ទុកថាជាប្រភេទត្រី ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ តួយ៉ាង មានតែការវាយប្រហារចំនួន ១៧ករណីប៉ុណ្ណោះទូទាំងពិភពលោក ដែលត្រូវបានគេកត់ត្រាទុកជាឯកសារ តែមិនបានបង្កឲ្យមានមនុស្សស្លាប់ទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបត្រីឆ្លាម
រូបត្រីឆ្លាម
រូបត្រីឆ្លាម
រូបត្រីឆ្លាម
រូបត្រីឆ្លាម
រូបត្រីឆ្លាម
តំបន់ឆ្នេរសមុទ្រ ដែលនាង Ketty មុជ
តំបន់ឆ្នេរសមុទ្រ ដែលនាង Ketty មុជ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T