ប្រភពព័ត៌មានឥណ្ឌា បានឲ្យដឹងថា ប៉ូលីស ២រូប បានប្រើអំពើហឹង្សា ដាក់គ្នាទៅវិញទៅមក ដោយប្រើដំបង បណ្តាលអោយរងរបួសក្បាល យ៉ាងធ្ងន់ធ្ងរ ខណៈពេល កំពុងជាប់កាតព្វកិច្ច បំពេញការងាររបស់ខ្លួន នៅផ្លូវមួយកន្លែង ក្នុងរដ្ឋ Uttar Pradesh នៃប្រទេស ឥណ្ឌា។

ប៉ូលីសទាំងពីរនាក់នោះ ម្នាក់ជាប្រធានតម្រួត ឈ្មោះ Mukund Chandra Yadav និង ម្នាក់ទៀតជាតម្រួត ឈ្មោះ Sunil Dixit បានបង្កអោយមានការភ្ញាក់ផ្អើល ជាខ្លាំង នៅខាងក្រៅ អាគារ Indira Gandhi Pratishthan ខណៈកំពុងមានការប្រជុំ រវាងថ្នាក់រដ្ឋមន្រ្តី ជាមួយនឹង ឧស្សាហករ។ យ៉ាងណាមិញ ប៉ូលីសទាំងពីរនាក់នេះ ត្រូវបានព្យួរពីការងារ និង កំពុងសំរាកព្យាបាលរបួស នៅឯមន្ទីរពេទ្យ Ram Manohar Lohia ហើយនឹងត្រូវ ចាប់ខ្លួន ក្រោយពីចាកចេញពីមន្ទីរពេទ្យ ផងដែរ។ ក្នុងនោះផងដែរ ប្រភពព័ត៌មាន បានបន្ថែមឲ្យដឹងថា មូលហេតុដែលនាំ អោយមានការឈ្លោះប្រកែកគ្នា រហូតដល់ ប្រើអំពើហឹង្សានេះ មកពី ប៉ូលីស ឈ្មោះ Dixit បានបាត់មុខពីកន្លែងឈរជើង ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន នៅពេល ដែលរដ្ឋមន្រ្តី បានមកដល់។

តើប្រិយមិត្តយល់យ៉ាងណា?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]