កាលពីពេលថ្មីៗកន្លងទៅនេះ សត្វត្រីចំនួន ១,១៧៧តោន បានងាប់នៅក្បែរទន្លេ ស៊ីណាន ក្នុងខេត្ត យូណាន ប្រទេសចិន ដោយសារកង្វះខ្យល់អុកស៊ីសែន ដែលបណ្តាលមកពីកំរិតទឹកធ្លាក់ចុះ។

យោងតាមប្រភពព័ត៌មាន beijingcream របស់ប្រទេសចិន បានឲ្យដឹងថា ការងាប់សត្វត្រីរាប់ពានក្បាលនេះ គឺចាប់ផ្តើមកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ មកម្ល៉េះ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ គេសង្កេតឃើញថា ចំនួនសត្វត្រីដែលងាប់ គឺមានចំនួនរហូតដល់ទៅ ១,១៧៧តោនឯណោះ បើគិតជាការខាតបង់ គឺសរុបចំនួន ១៣លានយ័ន (ស្មើនឹង ២,១២១,៤០៥ ដុល្លារអាមេរិក)។

ដូចគ្នានេះដែរ អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា កត្តាដែលធ្វើឲ្យសត្វត្រី ជាច្រើនក្បាលងាប់ដូច្នេះ គឺបណ្តាលមកពីកត្តាមនុស្ស និងធម្មជាតិ ទើបកំរិតទឹកធ្លាក់ចុះ រហូតដល់ខ្វះខ្យល់អុកស៊ីសែនបែបនេះ ហើយអាជ្ញារធររបស់ប្រទេសចិន នឹងមិនឲ្យកើតមាន រឿងហេតុបែបនេះម្តងទៀតឡើយ ព្រោះវាអាចប៉ះពាល់ ដល់ការរស់នៅរបស់អ្នកនេសាទ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]