ប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ក្មេងប្រុសពេញវ័យ អាយុ ១៨ឆ្នាំ ម្នាក់ ត្រូវបានជាប់ទោស ពីបទចាប់ពង្រត់ និង គំរាមកំហែង លើក្មេងប្រុសជំទង់ម្នាក់ ដែលព្យាយាម ចង់ចាកចេញពីក្រុមអ្នកលេង (ក្រុមបងធំ) របស់ខ្លួន។

ជនល្មើសវ័យក្មេង រូបនេះ មានឈ្មោះ Eddie Lee Anderson រស់នៅ ក្រុង ណៃដេល នៃរដ្ឋ ញ៊ូការ៉ូលីណា សហរដ្ឋអាមេរិក។ រូបគេ និង បក្សពួកម្នាក់ទៀត ដែលមានអាយុ ១៤ឆ្នាំ បាននាំ ក្មេងប្រុសរងគ្រោះ អាយុ ១៦ឆ្នាំ ទៅកាន់កន្លែងការដ្ឋាន សាងសង់មួយកន្លែង ដែលជាទីស្ងាត់ រួចក៏បានព្រួតគ្នាវាយដំ ច្រំធាក់ ទៅលើ ខ្នង និង ក្បាល របស់ក្មេងប្រុសរងគ្រោះ តែម្តង។ ទោះជាយ៉ាងណា ពេលនេះ ក្មេងប្រុសបង្កអំពើហឹង្សា ទាំងពីរនាក់នោះ ត្រូវបានជាប់ទោស ដោយក្នុងនោះ ជនដៃដល់អាយុ ១៨ឆ្នាំ កំពុងត្រូវបានបញ្ជូនទៅគុក។

តើប្រិយមិត្តយល់យ៉ាងណា?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]