គ្រាន់តែមានជម្លោះជាមួយចិន រដ្ឋមួយរបស់ឥណ្ឌាប្រកាសប្ដូរឈ្មោះផ្លែស្រកានាគ ក្រោមហេតុផលដ៏គួរឲ្យភ្ញាក់ផ្អើល

//s9.kh1.co/44/44496e874be3ddf445545480b42200cb38e3ab3d.jpg
សង្គម

 ២១-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទំនាក់ទំនងរវាងឥណ្ឌានិងចិនមានភាពមិនចុះសម្រុងគ្នា ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកងទ័ពរបស់ពួកគេត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយជួរភ្នំហិម៉ាល័យដ៏វែង។

ឥណ្ឌា៖ ការសម្រេចចិត្តរបស់រដ្ឋឥណ្ឌាមួយក្នុងការប្ដូរឈ្មោះផ្លែស្រកានាគ ដោយសារតែឈ្មោះនេះមានពាក់ព័ន្ធនឹងប្រទេសចិន បានបង្កើតជាបណ្ដុំកំប្លែង meme ជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណេត។ លោក Vijay Rupani ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋ Gujarat បានមានប្រសាសន៍ថា ផ្លែឈើនេះឥឡូវត្រូវបានគេហៅថា កមល (កៈ-ម៉ល់) ដែលជាភាសាសំស្ក្រឹត មានន័យថា «ផ្កាឈូក»។ ផ្កាឈូកគឺជាគ្រឿងតង្វាយដ៏ពិសិដ្ឋចំពោះសាសនាព្រាហ្មណ៍ ហើយក៏ជាផ្កាតំណាងជាតិរបស់ឥណ្ឌាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំនាក់ទំនងរវាងឥណ្ឌានិងចិនមានភាពមិនចុះសម្រុងគ្នា ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកងទ័ពរបស់ពួកគេត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយជួរភ្នំហិម៉ាល័យដ៏វែង។

លោក Vijay Rupani
លោក Vijay Rupani

ប្រទេសឥណ្ឌាបានចាប់ផ្ដើមដាំដុះផ្លែស្រកានាគតែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ ហើយឥឡូវនេះវាត្រូវបានគេដាំដុះនៅផ្នែកខ្លះនៃរដ្ឋ Gujarat ដែរ។ ផ្លែឈើនេះស្ថិតនៅក្នុងខ្សែស្រឡាយប្រទាលដើមដំបងយក្ស ហើយគេជឿថាឈ្មោះរបស់វាត្រូវបានដាក់ ដោយសារស្រកាដូចសត្វនាគរបស់វានៅលើសម្បក។ បើទោះបីជាផ្លែឈើតំបន់ត្រូពិចនេះមានដើមកំណើតនៅអាមេរិកកណ្ដាល ហើយវាត្រូវបាននាំចូលពីអាមេរិកខាងត្បូងយ៉ាងច្រើនក៏ដោយ ក៏មនុស្សភាគច្រើននៅក្នុងប្រទេសឥណ្ឌាបានគិតថា វាជាប់ទាក់ទងនឹងប្រទេសចិន ដោយសារតែឈ្មោះរបស់វា។

ចម្ការដើមស្រកានាគ
ចម្ការដើមស្រកានាគ

គូបដិបក្ខរវាងឥណ្ឌានិងចិនជារឿយៗត្រូវបានគេមើលឃើញថា ជាសត្វដំរីនិងជាសត្វនាគ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករ ជាពិសេសចាប់តាំងពីកងទ័ពរបស់ពួកគេប៉ះទង្គិចគ្នា នៅហិម៉ាល័យនៅក្នុងរដូវក្ដៅ។

ការសម្រេចចិត្តរបស់រដ្ឋមួយនេះក្នុងការប្ដូរឈ្មោះផ្លែឈើ ត្រូវបានប្រកាសដោយលោក Rupani កាលពីថ្ងៃអង្គារ។ ផ្កាឈូកក៏ជានិមិត្តសញ្ញារបស់គណបក្ស Bharatiya Janata Party ដែលរូបលោកនិងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាសមាជិកផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T