៤តិចនិចនេះ នឹងអាចជួយអ្នកក្នុងការរៀន ឬក៏ទន្ទេញពីអ្វីមួយឱ្យឆាប់ចាំ

//s9.kh1.co/13/138490f8260a7e910ae36cbd93cac71ec601b8ab.png
យល់ដឹង

 ២១-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

៤តិចនិចនេះ នឹងអាចជួយអ្នកក្នុងការរៀន ឬក៏ទន្ទេញពីអ្វីមួយឱ្យឆាប់ចាំ

មានរឿងខ្លះ យើងព្យាយាមចងចាំវា ប៉ុន្តែបែរជាងាយនឹងភ្លេច។ ប៉ុន្តែមានរឿងខ្លះទៀត ទោះបីយើងព្យាយាមចងចាំវាយ៉ាងក៏ដោយ ក៏យើងងាយនឹងភ្លេចអំពីវាដែរ។ ក្នុងការសិក្សារៀនសូត្រក៏ដូច្នេះដែរ មានមេរៀនខ្លះ យើងព្យាយាមរៀននឹងទន្ទេញវាឱ្យចាំ តែបន្តិចក្រោយមក ក៏ភ្លេចបាត់ទៅ។ ប៉ុន្តែមានមេរៀនខ្លះទៀត យើងរៀនតែម្តង និងមិនទន្ទេញវាផង ក៏យើងចាំវាដោយឯកឯង។ គ្រប់មុខវិជ្ជាទាំងអស់ គឺត្រូវអោយយើងស្រវ៉ាទន្ទេញ មិនថាភាសាខ្មែរ គណិតវិទ្យាក៏ដោយ។ ការរៀននឹងការទន្ទេញមេរៀន គឺសំខាន់ណាស់ក្នុងការសិក្សារៀនសូត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាតិចនិច៤យ៉ាង អាចជួយឱ្យយើងរៀន និងទន្ទេញមេរៀនឆាប់ចាំ៖

ទី១. ត្រូវចេះកត់ត្រាលើមេរៀនដែលយើងកំពុងរៀន

ការកត់ត្រាទុក 
ការកត់ត្រាទុក 

នៅពេលយើងរៀនអំពីមេរៀនណាមួយ យើងត្រូវចេះកត់ត្រានិងកត់ចំណាំនូវចំនុចដែលសំខាន់នៅក្នុងមេរៀននីមួយៗដែលយើងបានរៀន។ ការធ្វើរបៀបនេះ គឺអាចឱ្យយើងមិនចាំបាច់ទៅមើលមេរៀនទាំងមូលឡើងវិញឡើយ យើងអាចកត់ត្រាចំណុចដែលសំខាន់ៗដាក់លើក្រដាសតូចណាមួយរួចបិទវានៅត្រង់មេរៀននោះ ដើម្បីងាយស្រួលក្នុងការទៅមើលម្ដងទៀត។ យើងមិនចាំបាច់អោយគ្រូតឿនយើងអោយកត់ត្រានោះទេ គឺយើងត្រូវមានភាពវ័យឆ្លាតធ្វើវាដោយខ្លួនឯង។  

ទី២. សង្ខេបនូវអ្វីដែលបានរៀនរួច

ការសង្ខេបពីអ្វីដែលបានបានរៀន 
ការសង្ខេបពីអ្វីដែលបានបានរៀន 

ប្រសិនបើអ្នកធ្វើដំណើរទៅផ្ទះដោយថ្មើរជើង អ្នកអាចដើរបណ្តើរនិងគិតសញ្ជឹងអំពីមេរៀនដែលអ្នកបានរៀនរួច តែត្រូវមានការប្រុងប្រយ័ត្ន។ ហើយប្រសិនបើអ្នកមានអ្នកឌុប អ្នកអាចយកសៀវភៅមកមើលតាមផ្លូវក៏បានដែរ។ អ្នកអាចសង្ខេបមេរៀនដែលអ្នកបានរៀន នៅពេលម៉ោងចេញលេងក៏បានដែរ។ បើអ្នករៀនហើយទុកចោល ហើយពេលប្រលងទើបយកមកទន្ទេញ គឺមិនងាយចាំទេ។ 

ទី៣. បង្កើតជាក្រុមសិក្សា 

ការធ្វើស្វ័យសិក្សាជាក្រុម 
ការធ្វើស្វ័យសិក្សាជាក្រុម 

អ្នកអាចបបួលមិត្តភ័ក្តរៀននៅកន្លែងណាមួយ ដើម្បីជជែកគ្នាពីមេរៀនដែលបានរៀនកន្លងមក។ ធ្វើរបៀបនេះ មិនធ្វើឱ្យអ្នកហត់ក្នុងការទន្ទេញ ផ្ទុយទៅវិញអាចបង្កើតភាពសប្បាយរីករាយក្នុងការរៀនបានមួយកម្រិត។ នៅពេលដែលអ្នករៀនដោយសប្បាយរីករាយ ទោះបីជារៀនប៉ុន្មានម៉ោង ក៏មិនធុញដែរ។ ការធ្វើបែបនេះ អាចអោយអ្នក ទន្ទេញមេរៀនឆាប់ចាំ ជាជាងអង្គុយទន្ទេញម្នាក់ឯង។ អ្នកអាចសួរគ្នាទៅវិញទៅមកអំពីមេរៀន។ ប្រសិនបើអ្នកនឹកមិនឃើញ ឆ្លើយមិនចេញ អ្នកអាចបើកសៀវភៅមើលបាន ពីព្រោះពេលនោះមិនមែនជាពេលប្រលងទេ។ 

ទី៤. ត្រូវឧស្សាហ៍នៅជិតនឹងមិត្តភក្ភិដែលរៀនពូកែមុខវិជ្ជាអ្វីមួយ

ការនៅជិតមិត្តដែលរៀនពូកែ 
ការនៅជិតមិត្តដែលរៀនពូកែ 

ប្រសិនបើអ្នកចង់ពូកែនូវមុខវិជ្ជាណាមួយ អ្នកត្រូវរាប់អាន និងនៅជិតមិត្តរបស់អ្នកដែលពូកែខាងមុខវិជ្ជានោះ។ អ្នកអាចមើលឃើញពីសកម្មភាពរបស់គាត់ ដែលគាត់តែងតែអនុវត្តដើម្បីរៀនក្នុងមុខវិជ្ជានោះ។ អ្នកក៏អាចឮអំពីពាក្យសម្ដី ដែលគាត់និយាយទាក់ទងនឹងមុខវិជ្ជានោះ។ ជាពិសេស នៅពេលអ្នកមានចម្ងល់ អ្នកអាចសួរគាត់បានភ្លាមៗ៕ 

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T