កំពូលមនុស្សមែន! បុរសម្នាក់បំបែកកំណត់ត្រា លេងស្គរអស់រយៈពេល២៥ម៉ោង ជាប់ៗគ្នា (មានវីដេអូ)

//s9.kh1.co/42/42412b593a3506c6ef2da97773337ad175ffc7bd.jpg
សង្គម

 ២០-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សាហាវមែន សុំសរសើរតែម្តង! បុរសម្នាក់ លេងស្គរអស់រយៈពេលលើសមួយថ្ងៃជាប់គ្នា ដាច់បាយដាច់ទឹក រហូតដល់បង្កើត កំណត់ត្រាថ្មីមួយក្នុងសៀវភៅ Guinness World Record ។

បរទេស៖ ម្សិលមិញនេះ បុរសម្នាក់ត្រូវបានសៀវភៅ Guinness World Record បានកត់ត្រាឈ្មោះលោក ដែលបានបង្កើតកំណត់ត្រាពិសេសមួយ ដោយលេង ឧបករណ៍តន្ត្រី ស្គរ ២៥ម៉ោងជាប់ៗគ្នា តែម្តង ធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសជនជាតិកាណាដារូបនេះឈ្មោះថា Dormer បានសម្រេចគោលបំណងលើសពីការរំពឹងទុក ដោយបានលេងស្គរ អស់រយៈពេល២៥ម៉ោង ៤២នាទីនិង ៣៤វិនាទី ដោយគោលដៅដែលលោកចង់បានគឺ២៤ម៉ោងប៉ុណ្ណោះ ចំណែកបទដែលលោកយកមកលេងនោះ មានច្រើនបទ ដែលបទខ្លះយឺត ខ្លះលឿននិង បទប្រពៃណីផងដែរ។

ទន្ទឹមនឹងនេះ បុរសដែលជាអ្នកបំបែកឯកទកម្មថ្មីរូបនេះ បានសម្តែងក្តីសោមនស្សរីករាយ ដែលខ្លួនបានប្រើប្រាស់សមត្ថភាពនិង ទេពកោសល្យរបស់ខ្លួនដើម្បី សម្រេចការងារដ៏លំបាកលំបិននេះ ដោយទទួលបានភាពជោគជ័យលើសពីអ្វីដែលលោកបានគ្រោងទុកផងដែរ។  ចំពោះរយៈពេលដែលលោកអាចធ្វើបាននេះ គឺពិតជាមិនងាយនឹងមាននរណាម្នាក់អាចបំបែកបាននោះដែរ ដោយសារត្រូវប្រឈមមុខនឹងការដាច់បាយដាច់ទឹក ដាច់ដំណេក អស់កម្លាំង ដោយត្រូវលេងឧបករណ៍តន្រ្តីជាប់ៗគ្នាផងដែរ។

លើសពីនេះ មហាជនក៏បានធ្វើការស្ញើចសរសើរអំពីសមិទ្ធិផលដ៏អស្ចារ្យ ដែល Dormer បានធ្វើឡើងនេះផងដែរ ដោយពួកគេនិង មិនរំពឹងថាមាននរណាម្នាក់ដែលអាចបំបែកនូវកំណត់ត្រានេះ នៅក្នុងប៉ុន្មានខាងមុខឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T