មិនត្រឹមតែស្អាត មានទ្រព្យ លោកជំទាវ យឹម ឆៃលីន មានទឹកចិត្ត ជួយដល់ក្មេងកំព្រាផ្ទាល់ ទាំងមិនសូវចេញមុខ!

//s9.kh1.co/37/376bb1332404ad0b43b5150ff76d97592a2ece47.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការចេះជួយគ្នាទៅវិញទៅមក គឺជាអ្វីដែលអ្នកដឹកនាំគ្រប់រូបត្រូវតែមាន ព្រោះវាបង្ហាញពីគុណតម្លៃនៃភាពជាអ្នកដឹកនាំរបស់អ្នក មកលើអ្នកដទៃ

ភ្នំពេញ: ពុកម៉ែ បងប្អូន ក៏ដូចជាប្រជាពលរដ្ឋ ព្រមទាំងមជ្ឈដ្ឋានទូទៅ ដែលជាអ្នកដែលតែងតែតាមដានតាមសង្គមហ្វេកបុក ពិតជាបានទទួលជ្រាបរួចមកហើយ អំពីកេរ្តិ៍ឈ្មោះ របស់លោកជំទាវដែលមានសន្តានចិត្តល្អ មិនឡូយឆាយពេក ហើយតែងតែជួយដល់ជនចាស់ជរា អ្នកទីទាល់ក្រ គឺលោកជំទាវយឹម ឆៃលី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ថ្មីៗនេះ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់តារាស្រីចិត្តធម៌ ស្រីអូន បានបង្ហោះសារ ដែលបាននិយាយរៀបរាប់ពីវីរភាព ក៏ដូចជាការលះបង់របស់លោកជំទាវយឹម ឆៃលីន ភរិយាឯកឧត្តម ហ៊ុន ម៉ានី ដែលលោកជំទាវប្រៀបប្រដូចទៅនិងអ្នកម្តាយទី២ ដែលតែងតែជួយដល់ក្មេងកំព្រា ឬជនពិការភាពជាដើម។

ខាងក្រោមនេះ គឺជាសេចក្តីលម្អិត នៅក្នុងសាររបស់លោកជំទាវស្រីអូន:

តេីមានអ្នកណាខ្លះស្គាល់ពីវីរភាពរបស់បងស្រីខ្ញុំ? ថ្ងៃនេះខ្ញុំសុំបញ្ចេញដេីម្បីឲ្យអ្នក ដែលស្រលាញ់បងស្រីខ្ញុំដឹង ពីគាត់ខ្លះៗបងប្អូនដឹងទេថាបងស្រីខ្ញុំគាត់នៅពីក្រោយ នៃការជួយក្មេងស្រីរងគ្រោះជាច្រេីននាក់  គាត់លះបង់កម្លាំង កាយចិត្ត ជួយដោយបេះដូងពេលខ្លះបងស្រីចុះទៅយកក្មេងរងគ្រោះដោយផ្ទាល់  មិនគិតពីការលំបាកអ្វីទាំងអស់ លោកជំទាវ យឹម ឆៃលីន ជាម្ដាយទី២របស់ក្មេងស្រីរងគ្រោះជាច្រើននាក់ មានរឿងដែលអស្ចារ្យជាងហ្នឹងទៀត ចាំប្រាប់ថ្ងៃក្រោយណា សូមអរគុណបងស្រីដែលស្រលាញ់ប្អូន យកចិត្តទុកដាក់ប្អូនកក់ក្ដៅណាស់។

លោកជំទាវស្រីអូន
សារលោកជំទាវ ស្រីអូន
សារលោកជំទាវ ស្រីអូន

គួរកត់សម្គាល់ផងដែរថា ស្រីអូន បានសរសេររៀបរាប់ដោយបានប្រៀបប្រដូច លោកជំទាវ យឹម ឆៃលីន ដែលជាភរិយារបស់ឯកឧត្តមហ៊ុន ម៉ានី ប្រៀបប្រដូចទៅនិងអ្នកម្តាយទី២ ដែលតែងតែជួយដល់ក្មេងស្រីងាយរងគ្រោះ និងជួបប្រទះនិងការប្រៀតប្រៀនជាដើម។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរទង្វើរបស់លោកជំទាវ ដែលទោះបីជាមានទ្រព្យកប់ពពក តែពេលធ្វើបុណ្យ ជួយអ្នកដទៃម្តងៗមិនដែលបង្ហាញ ស្របពេលដែល លើកនេះ ស្រីអូន ជាអ្នកធ្វើការរៀបរាប់ បើមិនប្រាប់ទេច្បាស់មិនធ្លាប់ដឹង​ ថាលោកជំទាវក៏បានជួយជ្រោមជ្រាមរឿង សម្បុរសធម៌ទាំងនេះដែរ៕

ចង់ដឹងថាតើលោកជំទាវបានលះបង់អ្វីខ្លះដល់កុមារកម្ពុជា​ ខាងក្រោមនេះ ជារូបភាពរបស់លោកជំទាវស្រីអូន និងលោកជំទាវ យឹមឆៃលីន ព្រមទាំងរូបកុមារី ដែលលោកជំទាវបានជួយ:

លោកជំទាវស្រីអូន និងស្វាមី ព្រមទាំងលោកជំទាវ យឹមឆៃលីន 
លោកជំទាវស្រីអូន និងស្វាមី ព្រមទាំងលោកជំទាវ យឹមឆៃលីន 
លោកជំទាវ យឹមឆៃលីន 
លោកជំទាវ យឹមឆៃលីន 
កុមារីងាយរងគ្រោះ
កុមារីងាយរងគ្រោះ
កុមារីងាយរងគ្រោះ
កុមារីងាយរងគ្រោះ
លោកជំទាវ យឹមឆៃលីន 
លោកជំទាវ យឹមឆៃលីន 
កុមារីងាយរងគ្រោះ
កុមារីងាយរងគ្រោះ
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T