ខ្លាំងបាត់! ស្ត្រីរូបនេះ ចាក់សាក់ឡើងសព្វពេញដងខ្លួន ឥឡូវចាប់ផ្ដើមចាក់សាក់លើផ្ទៃមុខម្ដង

//s9.kh1.co/17/17dbd54bf1aa3a3289611f53097a17abcb56f22c.png
សង្គម

 ២០-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលមានស្នាមសាក់ច្រើនជាងគេបំផុតនៅចក្រភពអង់គ្លេស បានបង្ហើបថានាងពេលនេះ ចាប់ផ្ដើមចាក់សាក់លើផ្ទៃមុខហើយ បន្ទាប់ពីនៅលើដងខ្លួនរបស់នាងលែងមានកន្លែងទំនេរ។

អង់គ្លេស៖ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលមានស្នាមសាក់ច្រើនជាងគេបំផុតនៅចក្រភពអង់គ្លេស បានបង្ហើបថានាងពេលនេះ ចាប់ផ្ដើមចាក់សាក់លើផ្ទៃមុខហើយ បន្ទាប់ពីនៅលើដងខ្លួនរបស់នាងលែងមានកន្លែងទំនេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Backy Holt វ័យ ៣៣ឆ្នាំ មកពី Cheshire បានចូលរួមក្នុងកម្មវិធីមួយកាលពីព្រឹកម្សិលមិញនេះ ដោយនាងបាននិយាយថា ការចាក់សាក់តាំងពីក្បាលរហូតដល់ចុងជើង រួមទាំងក្រលៀន និងតំបន់ឯកជនរបស់នាងបែបនេះ គឺចាប់ផ្ដើមក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយនៅលើដងខ្លួនពេលនេះ លែងមានកន្លែងចាក់តទៅទៀតហើយ។

នាង Backy បាននិយាយថា៖

ខ្ញុំតែងតែនិយាយថា ខ្ញុំនឹងមិនចាក់សាក់នៅលើដៃ បំពង់ក ឬ ផ្ទៃមុខទេ។ ប៉ុន្ដែពេលនេះ ខ្ញុំអស់កន្លែងទំនេរ ហើយខ្ញុំពិតជាញៀននឹងការចាក់សាក់មែនទែន ដូច្នេះខ្ញុំនឹងធ្វើសម្រាប់វា។

នាង Backy 

ក្នុងចំណោមស្នាមសាក់យ៉ាងច្រើនរបស់នាង Backy គឺរួមមានឈ្មោះឪពុកម្ដាយ និងខ្សែភាពយន្ដដែលនាងចូលចិត្ដ។ ក្នុងចំណោមនោះដែរ មានស្នាមសាក់ចំនួន៤កន្លែង ដែលមានអត្ដន័យបំផុតសម្រាប់នាង។ ហើយនាងបានប៉ាន់ស្មានថា ថ្លែចាក់សាក់មកទល់បច្ចុប្បន្ននេះ នាងបានចំណាយសរុបអស់ប្រមាណ ៤៧,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
នាង Backy 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T