ច្បាស់ការហើយ! សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានប្រកាសដាក់ពិន័យមិនឲ្យ Messi ចូលប្រកួតចំនួន...

//s9.kh1.co/5b/5b1b71121a1077daf1e816f20d4f5022b37f2842.jpg
កីទ្បា

 ២០-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Messi នឹងត្រូវអវត្តមាន២ប្រកួតបន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតទល់នឹង Bilbao

អេស្ប៉ាញ៖ ព័ត៌មានដែល ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានទទួលកាតក្រហមពីលោកអាជ្ញាកណ្ដាលនិងត្រូវបណ្ដេញចេញពីទីលានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Spanish Super Cup បានក្លាយជាប្រធានបទជជែកវែកញែកដ៏ក្ដៅគគុកព្រោះនេះជាលើកដំបូងដែលម្ចាស់ពាន Ballon d'Or ៦សម័យរូបនេះ បានបង្ហាញទង្វើឆេវឆាវ ដោយគេបានយកដៃស្តាំគ្រវាសដាក់មុខរបស់ខ្សែប្រយុទ្ធ Asier Villalibre របស់ខាងក្រុម Athletic Bilbao ដោយសារកីឡាករម្នាក់នេះបានព្យាយាមរត់សម្រុកមកបុក Messi មួយទំហឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ  Lionel Messi 
  ខ្សែប្រយុទ្ធ  Lionel Messi 
ខ្សែប្រយុទ្ធ  Lionel Messi ទទួលកាតក្រហម 
ខ្សែប្រយុទ្ធ Lionel Messi ទទួលកាតក្រហម 

ចុងបញ្ចប់ក្លិបអ្នកមានបុណ្យ Barcelona បានប្រកួតចាញ់ Athletic Bilbao ក្នុងលទ្ធផល ២ ទល់នឹង ៣ តែ Messi ឯណោះវិញក៏ត្រូវសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញដាក់ទណ្ឌកម្មផងដែរ។

  ខ្សែប្រយុទ្ធ  Lionel Messi 
  ខ្សែប្រយុទ្ធ Lionel Messi 

គណៈកម្មការផ្នែកការប្រកួតនៃសហព័ន្ធកីឡាករបាល់ទាត់អេស្ប៉ាញបានប្រកាសថា Messi នឹងត្រូវជាប់បម្រាមមិនឲ្យចូលប្រកួតចំនួន២ប្រកួត ដោយសារតែទង្វើប្រើកម្លាំងបាយបែបនេះរបស់គេដែលមានន័យថា Messi នឹងត្រូវខកខានមិនបានចូលលេងការប្រកួតទល់នឹងក្លិប Cornella ក្នុងវគ្គ៣២ក្រុមនៃពានរង្វាន់ Copa del Rey ព្រមទាំងការប្រកួតទល់នឹង Elche ក្នុងក្របខណ្ឌ La Liga មួយទៀត។

  ខ្សែប្រយុទ្ធ Lionel Messi 
  ខ្សែប្រយុទ្ធ Lionel Messi 

លោកអាជ្ញាកណ្ដាលក្នុងការប្រកួតនោះគឺ លោក Jesus Gil Manzano បានចេញមុខអះអាងថាការគ្រវាសដៃរបស់ Messi លើ Asier Villalibre មិនមានការបង្ហាញពីហិង្សាណាមួយនោះឡើយទើបខ្សែប្រយុទ្ធឆ្នើមរូបនេះមិនត្រូវជាប់បម្រាមច្រើនប្រកួតដូចដែលគ្រប់គ្នារំពឹងទុក។

  ខ្សែប្រយុទ្ធ Lionel Messi ក្នុងហេតុការណ៍វាយ  ខ្សែប្រយុទ្ធ Asier Villalibre 
  ខ្សែប្រយុទ្ធ Lionel Messi ក្នុងហេតុការណ៍វាយ  ខ្សែប្រយុទ្ធ Asier Villalibre 

ក្នុងរបាយការណ៍របស់លោកអាជ្ញាកណ្ដាល Manzano បានសរសេរថា៖

 នៅនាទីទី១២០ កីឡាករពាក់អាវលេខ១០ មានឈ្មោះថា Messi Cuccittini Lionel Andres ត្រូវបានបញ្ជូនចេញពីទីលានដោយសារតែគេបានយកដៃវាយគូប្រជែងដោយប្រើកម្លាំងខ្លាំងគួរសមខណៈដែលបាល់កំពុងលេង ប៉ុន្តែមិនមែនវាយដោយរយៈចម្ងាយជិតនោះទេគឺវាយក្នុងប្លង់រាងឆ្ងាយ។

លោកអាជ្ញាកណ្ដាលJesus Gil Manzano

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយដែល Messi ត្រូវបណ្ដេញចេញពីទីលានក្នុងការប្រកួតទាំង៧៥៤សម្រាប់ក្រុម Barcelona ដោយគេរំពឹងទុកថា Messi នឹងត្រឡប់មកវិញក្នុងការប្រកួតទល់នឹង Athletic Bilbao ក្នុងទឹកដី Camp Nou ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga វិញម្ដង៕

  ខ្សែប្រយុទ្ធ Lionel Messi 
  ខ្សែប្រយុទ្ធ Lionel Messi 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T