ឆ្នាំ២០២១ អាកាសធាតុប្រែប្រួលខ្លាំង សូម្បីតែវាលខ្សាច់សាហារ៉ាធ្លាប់តែក្តៅស្ទើរឆេះ ក៏អាចធ្លាក់ព្រិលដែរ (មានវីដេអូ)

//s9.kh1.co/f8/f842451ce7e51e02e5b97173826d801a4d518c9f.jpg
សង្គម

 ១៩-មករា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ពិតជាមិនគួរឲ្យសោះ! វាលខ្សាច់សាហារ៉ា ធ្លាក់ក្តៅហួតហែង ជាច្រើនឆ្នាំមកហើយ បែរជាប្រែទម្រង់ធ្លាក់ព្រិលនៅដើមឆ្នាំ២០២១ទៅវិញ។

បរទេស៖ នៅដើមឆ្នាំ២០២១ កាលពីពេលថ្មីៗនេះវាលសមុទ្រខ្សាច់សាហារ៉ា មានការធ្លាក់សីតុណ្ហភាពចុះក្រោម រហូតដល់ត្រជាក់ខ្លាំងដក៣អង្សារសេ ដែលមានទាំងធ្លាក់ទឹកកកមកលើខ្សាច់ទៀតផង បង្កើតបានជាសោភ័ណភាពស្អាតប្លែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក វីដេអូមួយដែលបានថតដោយ លោក Karim Bouchetata បានបង្ហាញអំពីវាលខ្សាច់សាហារ៉ា ដែលមានលាយទាំងទឹកកកតិចៗ មើលទៅស្រដៀងនឹងរូបគំនូរឬ ក៏ការកែច្នៃដោយមនុស្សអញ្ចឹង ប៉ុន្តែការពិតវិញវាបានកើតឡើងដោយសារធម្មជាតិសុទ្ធសាធ។

គួររម្លឹកដែរថា វាលខ្សាច់សាហារ៉ា បានឆ្លងកាត់ការផ្លាស់ប្តូរសីតុណ្ហភាពក្នុងរយៈពេលពីរបីរយពាន់ឆ្នាំកន្លងមក ប៉ុន្តែការធ្លាក់ព្រិលនិងទឹកកកគឺជាព្រឹត្តិការណ៍មួយដ៏សែនកម្របំផុត ដែលមិនងាយនឹងកើតឡើងទាល់តែសោះ ចំណែកនៅខេត្តណាម៉ា ធ្លាប់ធ្លាក់ព្រិលតែ៣ដងប៉ុណ្ណោះក្នុងរយៈពេល៤២ឆ្នាំ ដោយនៅក្នុងឆ្នាំ ១៩៧៨ ២០១៧និង ២០១៨៕

សូមចូលទស្សនារូបភាពនិង វីដអូខាងក្រោម៖

វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T