មិនដូចការគិតឡើយ! ធូលីឋានព្រះចន្ទបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់មនុស្សលោក

//s9.kh1.co/98/9832b6b10a1a2c2c3aed8514efc7ca06b8c774c2.jpg
បច្ចេកវិទ្យា

 ១៩-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការយកពួកវាចេញពីក្នុងខ្លួនគឺមិនងាយស្រួលនោះទេ ហើយប្រសិនបើវាអាចធ្វើឲ្យរហែកសម្លៀកបំពាក់អវកាសបាន សាកស្រមៃទៅមើលវាក៏អាចធ្វើរឿងបែបនេះនៅក្នុងសួតរបស់យើងដែរ។

បរទេស៖ មនុស្សភាគច្រើនមានទំនោរគិតថា ធូលីឋានព្រះចន្ទមិនខុសពីដីដែលឃើញមាននៅលើផែនដីនោះទេ ប៉ុន្តែវាផ្ទុយពីការគិតរបស់យើង។ ការពិតទៅ ធូលីឋានព្រះចន្ទមានលក្ខណៈខុសគ្នាឆ្ងាយពីធូលីធម្មតាដែលយើងធ្លាប់បានជួប នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ អ្វីដែលធ្វើឲ្យធូលីឋានព្រះចន្ទមានគ្រោះថ្នាក់ខ្លាំងគឺថា អង្គធាតុធូលីនីមួយៗនៅតាមផ្ទៃព្រះចន្ទមានលក្ខណៈមុតស្រួច។ កង្វះខ្យល់នៅលើឋានព្រះចន្ទមានន័យថា ធូលីមិនបានហោះឬប៉ើងទៅណានោះទេ ហើយលក្ខណៈមុតស្រួចរបស់វាមិនបានរេចរិលទៅតាមពេលវេលានោះដែរ ប៉ុន្តែដំណើរផ្ទុយពីនេះតែងតែងកើតមាននៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលអវកាសយានិកបានធ្វើដំណើរទៅឋានព្រះចន្ទកំឡុងបេសកកម្មអាប៉ូឡូរបស់អង្គការណាសា ភាពមុតស្រួចរបស់ធូលីឋានព្រះចន្ទបានបង្កជាបញ្ហាយ៉ាងខ្លាំង ស្ថិតនៅក្រោមហេតុផលជាច្រើន។ វាមិនត្រឹមតែមានគ្រោះថ្នាក់នៅពេលដកដង្ហើមចូល បន្ទាប់ពីអវកាសយានិកដោះឈុតសម្លៀកបំពាក់អវកាសចេញ នៅកន្លែងមានសុវត្ថិភាពក្នុងយាននោះទេ ប៉ុន្តែវាថែមទាំងអាចតោងស្អិតជាប់លើសាច់ក្រណាត់និងសម្ភារៈឈុតអវកាសផងដែរ។ អវកាសយានិកម្នាក់ដែលមានឈ្មោះថា Harrison Schmitt ពិតជាមិនអាចឈប់កណ្ដាស់បានទេ ក្រហាយភ្នែក និងមានលក្ខណៈពិបាកដកដង្ហើម បន្ទាប់ពីបានចេញទៅប៉ះធូលីដោយផ្ទាល់នៅក្នុងបេសកកម្មមួយរបស់គាត់។

ការសិក្សាវិទ្យាសាស្ត្របានរកឃើញថា នៅពេលធូលីព្រះចន្ទត្រូវបានគេដកដង្ហើមចូល វាអាចនឹងមានទំនាក់ទំនងជាមួយសារធាតុរាវនៅក្នុងដងខ្លួន ដើម្បីបង្កើតជាអ្វីដែលគេហៅថា hydroxyl radicals។ មិនតែប៉ុណ្ណោះ ការយកពួកវាចេញពីក្នុងខ្លួនគឺមិនងាយស្រួលនោះទេ ហើយប្រសិនបើវាអាចធ្វើឲ្យរហែកសម្លៀកបំពាក់អវកាសបាន សាកស្រមៃទៅមើលវាក៏អាចធ្វើរឿងបែបនេះនៅក្នុងសួតរបស់យើងដែរ។

យ៉ាងណាមិញ ណាសាគ្រោងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៤ តាមរយៈកម្មវិធី Artemis ហើយគេនឹងប្រឹងប្រែងធ្វើការ ដើម្បីច្បាស់ថាក្រុមអវកាសយានិកមានសុវត្ថិភាពជាចម្បង៕

https://s9.kh1.co/__image/w=650,h=488,q=100/26/26ff074d926bdc08652706bb99744a58f4285e61.jpg
https://s9.kh1.co/__image/w=302,h=167,q=100/44/4467dd05bbf76254feca434602d75e68d62cfb20.jpg
https://s9.kh1.co/__image/w=650,h=325,q=100/9e/9eb4d0593efe07969280df7aec1c464ce3f22639.jpg
https://s9.kh1.co/__image/w=650,h=366,q=100/58/58ddfe70d739735a639a1d9e022daa4af1d9b3cf.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T