ឃើញលេងនៅ Real មិនសូវកាក់កប! Fenerbahce ចង់ខ្ចីជើងតារាឆ្នើមរបស់ Real Madrid ម្នាក់

//s9.kh1.co/51/5177fc1ae13d70315bc8d1972dd39ef4ca425480.jpg
កីទ្បា

 ១៩-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Fenerbahce ដាក់សំណើចង់ខ្ចីជើង Eden Hazard ពីក្លិប Real Madrid

តួកគី៖ យោងតាមសេចក្ដីរាយការណ៍ពី El Desmarque គឺក្លិបយក្សនៅតួកគី Fenerbahce ដែលទើបតែចុះកិច្ចព្រមព្រៀងទិញយក ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Mesut Ozil មកកាន់ទីក្រុងអ៊ីស្ដង់ប៊ុលបានបន្តបង្កភាពភ្ញាក់ផ្អើលដោយការដាក់សំណើសុំខ្ចីជើងខ្សែប្រយុទ្ធម្ចាស់អាវលេខ៧ Eden Hazard ពី Real Madrid ក្រោយសង្កេតឃើញថាកីឡាករសញ្ជាតិបែលស៊ិកម្នាក់នេះហាក់លេងត្រដាបត្រដួសនៅទឹកដី Santiago Bernabeu និងរងរបួសញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ  Eden Hazard
  ខ្សែប្រយុទ្ធ  Eden Hazard

ក្នុងនោះដែរក៏មានពាក្យចចាមអារ៉ាមផ្ទុះឡើងថាកីឡាករវ័យ៣០ឆ្នាំរូបនេះក៏ធ្លាប់បានប្រាប់លោកប្រធានរបស់ក្លិប Fenerbahce ថាគេចង់លេងនៅទីនោះដែរ។

Eden Hazard ផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ Real Madrid ក្នុងតម្លៃខ្លួនខ្ពស់កប់ពពកដល់ទៅ ១៦០លានអឺរ៉ូ(ស្មើនឹងប្រមាណ១៩៣.៧លានដុល្លារ) ដោយ Real Madrid រំពឹងទុកថានឹងយកខ្សែប្រយុទ្ធរូបនេះមកជំនួស Cristiano Ronaldo ដែលផ្លាស់ទៅលេងនៅទឹកដីទីក្រុង Turin ជាមួយក្លិបសេះបង្កង់ Juventus ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិត Hazard មកដល់ភ្លាមក៏ធ្លាក់ជើងនិងរងរបួសញឹកញាប់ ខុសដាច់ពីកាលដែលគេលេងនៅ Chelsea ទើប Fenerbahce គិតថា Real Madrid អាចនឹងរកផ្លូវរុញខ្សែប្រយុទ្ធម្នាក់នេះចេញ។

  ខ្សែប្រយុទ្ធ  Eden Hazard
  ខ្សែប្រយុទ្ធ Eden Hazard

ដោយសារតែ Eden Hazard រកបានតែ៣គ្រាប់គត់ក្នុងរដូវកាលនេះធ្វើឲ្យតម្លៃខ្លួនរបស់គេធ្លាក់មកត្រឹមតែ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៦០.៥លានដុល្លារ)ប៉ុណ្ណោះ ខណៈដែលមិត្តរួមក្រុមរបស់គេដូចជា Marco Asensio, Rodrygo Goes, Vinicius Junior សុទ្ធតែលេងល្អគួរឲ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane

Vinicius Junior ,Marco Asensio, Rodrygo Goes
Vinicius Junior ,Marco Asensio, Rodrygo Goes

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាម គេមិនទាន់ដឹងនៅឡើយទេថា Real Madrid ពិតជាបានទទួលសំណើពី Fenerbahce ឬអត់ប៉ុន្តែបើមើលតាមស្ថានភាពជាក់ស្ដែងលោកគ្រូ Zidane ពិតជាចូលចិត្ត Hazard ណាស់និងមិនដោះលែងគេងាយៗទេដោយកន្លងមកលោកគ្រូក៏ធ្លាប់ចេញមុខការពារគេដែរដោយសុំឲ្យអ្នកគាំទ្រក្លិបទាំងអស់អត់ធ្មត់រង់ចាំឲ្យ Hazard ឡើងជើងវិញ។

 ខ្សែប្រយុទ្ធ Eden Hazard និង 

លោកគ្រូបង្វឹក  Zinedine Zidane
 ខ្សែប្រយុទ្ធ Eden Hazard និង  លោកគ្រូបង្វឹក  Zinedine Zidane

Real Madrid នឹងត្រូវជួបតទល់ជាមួយក្លិប Alcoyano នៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ដែលជាការប្រកួតក្នុងវគ្គ៣២ក្រុមរបស់ពានរង្វាន់ Copa Del Rey បន្ទាប់ពីចាញ់ Athletic Bilbao យ៉ាងអាម៉ាស់នៅពាន Spanish Super Cup ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា Hazard អាចចូលលេងជាជម្រើស១១នាក់ដំបូងដែរឬអត់៕

  ខ្សែប្រយុទ្ធ Eden Hazard
  ខ្សែប្រយុទ្ធ Eden Hazard

ប្រភពtherealchamps

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T