ចុម! បុរសម្នាក់ ប្រទះឃើញសត្វកង់ហ្គូរូដ៏ធំមួយក្បាល មានសាច់ដុំដូចអ្នកកីឡាកាស (មានវីដេអូ)

//s9.kh1.co/52/52dede744fc4c1c49bb0627cb03f301e87003cbb.jpg
សង្គម

 ១៩-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សត្វកង់ហ្គូរូព្រៃមួយក្បាល ដែលមានសាច់ដុំធំៗដូចអ្នកកីឡាកាស ត្រូវបានបុរសម្នាក់ប្រទះឃើញដោយចៃដន្យ ខណៈពេលវាកំពុងតែងូតទឹកលេងនៅតាមដៃព្រែក។

អូស្ដ្រាលី៖ ថ្មីៗនេះ សត្វកង់ហ្គូរូព្រៃមួយក្បាល ដែលមានសាច់ដុំធំៗដូចអ្នកកីឡាកាស ត្រូវបានបុរសម្នាក់ប្រទះឃើញដោយចៃដន្យ ខណៈពេលវាកំពុងតែងូតទឹកលេងនៅតាមដៃព្រែក ដែលស្ថិតនៅទីក្រុង Margaret River ភាគខាងលិចប្រទេសអូស្ដ្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jackson Vincent វ័យ២៧ឆ្នាំ ដែលបានប្រទះឃើញសត្វកង់ហ្គូរូនោះ ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ព្រោះមិនដែលឃើញថនិកសត្វធំបែបនេះពីមុនមកទេ។ លោក Jackson បានរៀបរាប់ថា៖

ខ្ញុំធ្លាប់បានធ្វើដំណើរទៅកាន់ដៃព្រែកនោះ តាំងពីតូចមកម៉្លេះ និងតែងតែបានឃើញកង់ហ្គូរូ។ យ៉ាងណាមិញ ថ្មីៗនេះខ្ញុំបានបណ្ដើរសុនខទៅទីនោះទៀត ក៏ស្រាប់តែឃើញកង់ហ្គូរូដ៏ធំមួយក្បាលកំពុងឈរនៅក្នុងទឹក។ ហើយនៅពេល ខ្ញុំដើរជុំវិញវាដើម្បីថតរូប វាក៏ចូលមកកាន់តែជិតខ្ញុំ ហើយពេលនោះខ្ញុំអាចមើលឃើញវាកាន់តែច្បាស់ថា វាពិតជាធំខ្លាំងមែនទែន។ តាមធម្មតា ខ្ញុំមិនសូវខ្លាចសត្វអ្វីប៉ុន្មានទេ ប៉ុន្ដែនៅពេលវាចាប់ផ្ដើមងើបចេញពីទឹក បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់តែម្ដង ហើយពេលនោះខ្ញុំក៏សម្រេចចិត្ដដកថយពីរបីជំហ៊ានវិញដែរ។

លោក Jackson

លោក Jackson បន្ដថា៖

កង់ហ្គូរូនោះ មើលទៅមានកម្ពស់យ៉ាងហោចណាស់ក៏២ម៉ែត្រ ឬខ្ពស់ជាងនេះដែរ ហើយមានទម្ងន់យ៉ាងតិច ១០០គឺឡូក្រាម។ តាមពិតទៅ មានកង់ហ្គូរូច្រើននៅតំបន់នេះ ប៉ុន្ដែខ្ញុំមិនដែលឃើញកង់ហ្គូរូមួយណា មានសាច់ដុំដូច្នេះពីមុនទេ។

លោក Jackson

យ៉ាងណាមិញ ក្រោយមក លោក Jackson ក៏បានបង្ហោះរូបកង់ហ្គូរូសាច់ដុំដែលថតបាននោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមនុស្សរាប់ពាន់នាក់ចែកចាយបន្ដផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
កង់ហ្គូរូ ដែលមានសាច់ដុំដូចអ្នកកីឡាកាស
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T