ទើបនឹងទិញ Werner ឥលូវចង់ទិញទៀត! Chelsea គ្រោងជះលុយជាង១០០លានទិញតារាឆ្នើមម្នាក់នៅ Bundesliga

//s9.kh1.co/a0/a0c710688d0ba46b5ceb9efec110cc67efa4ed31.jpg
កីទ្បា

 ១៩-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Chelsea បានដាក់គោលដៅយកខ្សែប្រយុទ្ធ Erling Haaland នៅរដូវក្ដៅខាងមុខ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថាក្លិបតោខៀវ Chelsea បានចុចយកខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ជាកីឡាករដែលពួកគេចង់ទិញយកបំផុតនៅពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅបើកទ្វារឡើងដោយអាចនឹងបោះប្រាក់ច្រើនសន្ធឹកសន្ធាប់ជាថ្លៃផ្ដាច់កុងត្រារបស់ Haaland ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ  Erling Haaland 
  ខ្សែប្រយុទ្ធ  Erling Haaland 

កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះទើបនឹងស្រវាយកពាន Golden Boy Award កាលពីខែធ្នូកន្លងទៅ និងបានបន្តស៊ុតបញ្ចូលទី១២គ្រាប់ក្នុងការបង្ហាញខ្លួនតែ១១លើកក្នុងរដូវកាលនេះនិងបញ្ចូនបាល់ឲ្យមិត្តរួមក្រុម២គ្រាប់ទៀត ស្របពេលក្លិបធំៗ៣ទៀតដូចជា Real Madrid , Manchester United និង Manchester City សុទ្ធតែប៉ងចង់យក Haaland មកទឹកដីរៀងៗខ្លួនទៀតផង។

  ខ្សែប្រយុទ្ធ  Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

ក្លិបអស់ទាំងនោះអាចនឹងរង់ចាំរហូតដល់ចប់រដូវកាលនេះដើម្បីទិញយក  Haaland ព្រោះនៅរយៈពេល១៨ខែទៀត ទើបក្លិបផ្សេងៗអាចទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាន ក្នុងតម្លៃ៦៦,៦លានផោន (ឬប្រមាណ ៩០លានដុល្លារ) ។

  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

ប៉ុន្តែយោងតាមសារព័ត៌មាន The Athletic ក្លិប Chelsea គ្រោងនឹងបើកការចរចាមុនពេលនោះមកដល់ដើម្បីបញ្ចុះបញ្ចូលឲ្យ Haaland មកចូលរួមនៅទឹកដី Stamford Bridge ឲ្យបានដោយបានត្រៀមទឹកប្រាក់មិនក្រោម ១០០លានផោន(ស្មើនឹងប្រមាណ១៣៥.៣លានដុល្លារ)ទៀតផង។

  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

យ៉ាងណាមិញ Borussia Dortmund មិនចង់បាត់បងតារាឆ្នើមរបស់ពួកគេងាយៗឡើយ និងអាចរក្សាទុកគេរហូតដល់ឆ្នាំ២០២២ ខណៈ Chelsea បានចាយលុយក្នុងចំនួនដ៏ច្រើនគឺដល់ទៅជាង ២០០លានផោន(ស្មើនឹងប្រមាណ២៧០.៧លានដុល្លារ)ដើម្បីទិញកីឡាករប៉ុន្តែការតាមទិញយក Haaland នេះមិនមែនងាយស្រួលឡើយ ព្រោះក្លិបនឹងត្រូវប្រកួតប្រជែងជាមួយយក្សនៅអេស្ប៉ាញគឺ Real Madrid ផងដែរ។

  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

ទោះជាយ៉ាងណា Chelsea មិនបានមានគំនិតយក Haaland មកជំនួស Werner ដែលលេងមិនសូវបានល្អនោះឡើយ ពោលគឺយកមកចាប់ដៃគូគ្នា ស្របពេលខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud កំពុងសម្លឹងរកផ្លូវចង់ចាកចេញពី Stamford Bridge ៕

  ខ្សែប្រយុទ្ធ Timo Werner​និង Olivier Giroud
  ខ្សែប្រយុទ្ធ Timo Werner​និង Olivier Giroud

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T