មិនមែនលំៗទេ តារាស្រីជើងចាស់៣រូបនេះ ជាម្ចាស់ហាងតម្លៃរាប់ស៊ិបម៉ឺនដុល្លារ

//s9.kh1.co/7e/7e243af0609e88341d06ca482cd132ac5a6d6f8d.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះមានភាពមមាញឹកក្នុងអាជីព ជាសិល្បការិនីក៏ដោយ តែបើងាកទៅមើលការធ្វើជំនូញវិញនោះ ពួកគាត់ក៏ជាថៅកែជោគជ័យម្នាក់ដែរ។

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីវ័យច្រើនមិនចេះចាស់ទាំង៣ អ្នកនាងគង់ សុជាតិ ខាត់ សុឃីម និងយុគ ចិន្តា រូបនេះ ជាអ្នកដែលមានឈ្មោះល្បីល្បាញទាំងក្នុងវិស័យសិល្បៈនិង ការធ្វើជំនួញ។ ដូចដែរចឹងស្រាប់ហើយថា ពួកគាត់សុទ្ធតែជា​ តារាស្រីដែលមានឈ្មោះបោះសម្លេងនិងមានមនុស្សម្នាជាច្រើនបានស្គាល់ បើប្រៀបធៀបនឹងតារាផ្សេងៗដែលឋិតក្នុងជំនាន់ជាមួយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា មានឈ្មោះបោះសម្លេងក្នុងអាជីពក៏ដោយ តែគេក៏ឃើញពួកគាត់បានបង្កើតអាជីវកម្ម បើកហាង ជាបន្តបន្ទាប់។ នេះសបញ្ជាក់ថា មិនត្រឹមតែមានភាពជោគជ័យលើអាជីពប្រចាំខ្លួនឡើយ អ្នកទាំង៣រូបនេះ ថែមទាំងជោគជ័យខ្លាំងក្នុងរបររកស៊ីទៀត។

នេះជាគម្រូមួយយ៉ាងល្អ សម្រាប់សុភាពនារីទាំងឡាយ បើទោះបីពួកគាត់ជាស្រីមែនពិត ជាប់រវល់ការងារអាជីពខ្លួនខ្លាំងយ៉ាងណា តែពួកគាត់ក៏នៅតែអាចឆ្លៀតពេលគិតគូរពីការរកស៊ី​ បើកដំណើរការហាងផ្ទាល់ខ្លួនថែមទៀត។

ចង់ដឹងឲ្យកាន់តែច្បាស់​នោះ តោះទៅមើលអត្ថបទខាងក្រោម ៖

. អ្នកនាង ខាត់ សុឃីម

បើទោះបី ជាអ្នកនាងមានភាពមមាញឹកក្នុងការងារសិល្បៈ។ តែដូចអ្នកទាំងអស់គ្នាបានដឹងហើយ ថារូបគាត់បានបង្កើតក្រុមតន្ត្រីបុរាណ​ សម័យមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ មិនទាន់អស់ទេ រូបគាត់ក៏ជាម្ចាស់ហាងលក់គ្រឿងសម្រស់មួយឈ្មោះ Mochy Cosmetics  មិនត្រឹមតែប៉ុណ្ណោះ គួរឲ្យដឹងថាអ្នកនាងក៏មានអាជីវកម្មតូចៗជាច្រើនទៀត។

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម

.អ្នកនាង ខាត់ សុឃីម

ពិតណាស់ អ្នកនាង គង់ សុជាតិ ជាសិល្បការិនីម្នាក់ ដែលជោគជ័យខ្លាំងក្នុងវិថីសិល្បៈ  ក្នុងពេលបច្ចុប្បន្ននេះ រូបអ្នកនាងជាពិធីការិនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដែលតែងតែឃើញវត្តមានក្នុងកម្មវិធីធំៗ។ ជាមួយគ្នានេះ អ្នកនាងក៏ជាម្ចាស់ហាងសាឡនធំមួយកន្លែ ងដែលមានឈ្មោះថា Socheat Beauty Salon& School។ 

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម

.អ្នកនាង យុគ ចិន្តា

ស្របពេល មានភាពជោគជ័យខ្លាំងក្នុងអាជីពជាពិធីការិនីនេះ អ្នកនាង យុគ​ ចិន្តាក៏មិនភ្លេចងាកមកមើលពីការរកស៊ីដែរ។ អ្វីដែលឡូយនោះគឺ រូបអ្នកនាង បានបើកភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ យីហ៊ោ ស្លឹកឈូក។ ជាមួយគ្នានេះ អ្នកនាងក៏បានបង្កើតហាងកាត់ដេរសម្លៀកបំពាក់ឈ្មោះ​ អម រចនាម៉ូត ដែលរាល់ម៉ូតខោអាវនៅទីនោះទាំងអស់ ជាស្នាដៃច្នៃផ្ទាល់របស់អ្នកនាង៕

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
ខាត់ សុឃីមយុគ ចិន្តាគង់ សុជាតិ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T